• 2017-12-25 07:32:13
  • ព័ត៌មាន

តារា​ចម្រៀងស្រី​វ័យ​ក្មេង​ជប៉ុន KIE ASANO បង្ហាញក្តីស្រលាញ់​ដល់​កុមារ​កំព្រា​កម្ពុជា

  • 2017-12-25 07:32:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិក​នៅ​ក្នុង​ក្រុម「POP UP」កញ្ញា KIE ASANO បាន​មក​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ចំនួន​៤​ថ្ងៃ។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​កញ្ញា​បាន​ធ្វើ​សកម្មភាព​សប្បុរសធម៏​ជា​ច្រើន ដោយ​បាន​ចុះ​សួរ​សុខ​ទុក្ខ​កុមារ​កំព្រា ក្នុង​សមាគម​អភិវឌ្ឍ​ន៍គ្រួសារ​ពលី និង កុមារ​កំព្រា (SFODA) ដោយ​បាន​នាំ​យក​នូវ​សម្ភារៈ​អនាម័យ ដូចជា សាប៊ូ​កក់​សក់ ថ្នាំ​ដុះ​ធ្មេញ សាប៊ូ​លាង​ចាន ជាដើម ទៅ​ចែក​ជូន​ដល់​ក្មេងៗ​នៅ​ក្នុង​មណ្ឌល​ចំនួន ៥១​នាក់។

ក្រៅ​ពី​ប្រគល់​អំណោយ ​កញ្ញា KIE ASANO ក៏​បាន​ច្រៀង​រាំ​ជាមួយ​ក្មេង​កំព្រា​យ៉ាង​សប្បាយ​រីករាយ​ផង​ដែរ។

កញ្ញា KIE ASANO បាន​ឲ្យ​ដឹង​ថា នាង​ពិត​ជា​ស្រលាញ់​ចូល​ចិត្ត​ប្រទេស​កម្ពុជា​យ៉ាង​ខ្លាំង​នៅ​ពេល​ឃើញ​ស្នាម​ញញឹម និង​ភាព​រួសរាយរាក់​ទាក់​របស់​ប្រជាជន​កម្ពុជា ជា​ពិសេស​កុមារ​កំព្រា ដែល​បង្ហាញ​ពី​ការទទួល​ស្វាគមន៍​នាង​យ៉ាង​កក់​ក្តៅ​។

អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ តារាចម្រៀង KIE ASANO និង​សមាជិក​ក្រុម​ចម្រៀង「POP UP」នឹង​មក​សម្តែង​នៅ​ប្រទេស​កម្ពុជា​ជា​លើក​ដំបូង​នៅ​ថ្ងៃទី ១៧ ខែ​មករា ឆ្នាំ២០១៨ ខាង​មុខ​នេះ នៅ​ផ្សារ​ទំនើប​អ៊ីអន​ម៉ល ជាន់ទី២ វេលាម៉ោង៥ល្ងាច។

មិន​ត្រឹម​តែ​មក​សម្តែង​នៅ​ដើម​ឆ្នាំថ្មី​នេះ​ទេ ទៅ​ថ្ងៃ​អនាគត​ក្រុម​របស់​នាង​នឹង​មក​សម្តែង​នៅ​កម្ពុជា​ជា​បន្ត​បន្ទាប់ ជា​ពិសេស​ក៏​ធ្វើ​សកម្មភាព​សប្បុរសធម៌​នានា​ឲ្យ​បាន​កាន់​តែ​ច្រើន​ជាង​នេះ​ផងដែរ។          

ក្រុម​តារា​ចម្រៀង​ស្រី 「POP UP」មាន​សមាជិក​ទាំង​អស់​៤​នាក់ ហើយ​ក៏​ជា​ក្រុម​មួយ​ដែល​មាន​ប្រជាប្រិយ​ភាព​ក្នុង​ចំណោម​ក្រុម​ចម្រៀង​ប្រហែល​៣០០ក្រុម​ក្នុង​ប្រទេស​ជប៉ុន។ក្រុម​នេះ​ដើរ​សម្តែង​តាម​ទីក្រុង​ធំៗ​របស់ប្រទេស​ជប៉ុន​ដូច​ជា ទីក្រុង​តូក្យូ អូសាកា និង​ក្យូតូជាដើម។ ​

អត្ថបទៈ ដៃគូសហការ

មតិយោបល់