• 2017-12-25 23:25:00
  • ជីវិតតារា

អ្នក​មេម៉ាយ​ កែវ នីសា ធ្លាប់​ធ្វើ​ឲ្យ​កំលោះ​សង្ហា​រួមអាជីព២​រូប​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍

  • 2017-12-25 23:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​មក​អ្នក​មេម៉ាយ​ កែវ នីសា ធ្លាប់​ធ្វើ​ឲ្យ​កំលោះ​សង្ហា​ ២ រូប​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​​នាង ក្រោយ​ពី​លែង​លះ​ស្វាមី​ចូល​មក​ប្រឡូក​សិល្បៈ​។

១/ លោក សាន ផានិត​ ជា​តារា​ចម្រៀង​ប្រុស​មួយ​រូប​ធ្លាប់​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​​​​ កែវ នីសា ខណៈ​ពេល​​លោក​នៅ​លីវ​មិន​ទាន់​មាន​គ្រួសារ​។ សូម្បី​តែ​ទៅ​ច្រៀង​​នៅ​តាម​ខេត្ត​ម្ដង​​ៗ​​ ម្ចាស់​បទ ​"ជាប់​រវល់" ​រូប​នេះ​​​បាន​ស្រែក​ហៅ​ឈ្មោះ កែវ នីសា មិន​ដាច់​ពី​មាត់​ឡើយ​ ក្នុង​គោល​បំណង​ប្រាប់​ទៅ​កាន់​អ្នក​គាំ​ទ្រ​ថា​ បេះ​ដូង​របស់​​គេ​បាន​ប្រគល់​ឲ្យ​ នីសា អស់​ហើយ​។

បន្ថែម​ពី​នេះ​ក្រោយ​ពី​ប្រកាស​​​ប្រាប់​អ្នក​គាំ​ទ្រ​ថា​ខ្លួន​​ស្រឡាញ់​ កែវ នីសា រួច​មក​លោក​ក៏​ធ្លាប់​សារភាព​ក្ដី​ស្នេហ៍​ទៅ​នាង​​ផង​ដែរ​ តែ​លទ្ធផល​បាន​មក​ត្រឹម​តែ​ខូច​ចិត្ត​ប៉ុណ្ណោះ​ ព្រោះ​អ្នក​មេម៉ាយ​ រូប​នេះ​បាន​ចាត់​ទុក​ សាន ផានិត ត្រឹម​តែ​ជា​បង​ប្រុស​ប៉ុណ្ណោះ​។

២/បើ​និយាយ​ពី​កំលោះ​សង្ហា​ លឹម ជាឡាយ វិញ​​ធ្លាប់​មាន​ទំនាក់​ទំនង​ស្នេហា​យ៉ាង​ជ្រាល​ជ្រៅ​ជាមួយ កែវ នីសា អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ផង​ដែរ​។ តែ​គួរ​ឲ្យ​ស្ដាយ​ទំនាក់​ទំនង​ស្នេហា​មួយ​នេះ​ត្រូវ​បាន​បញ្ចប់​ទៅ​វិញ​ក្រោយ​ពី​មាន​ព័ត៌មាន​លេចឮ​​​ថា កែវ នីសា មាន​ត្រូវ​អ្នក​មាន​​ឋានៈ​បុណ្យ​សក្ដិ​ក្នុង​ជួរ​រដ្ឋាភិបាល​តាម​សុំ​ស្នេហ៍​។

តែ​ក៏​មាន​ព័ត៌មាន​មួយ​ចំនួន​បាន​ចេញ​ផ្សាយ​ថា​ ការ​បែក​បាក់​ស្នេហ៍​​នេះ​មក​ពី​ លឹម ជាឡាយ ប្រច័ណ្ឌ​​​ ខ្លាំង​ពេក​​ក្រោយ​ពី​​លោក បាន​ឃើញ​ព័ត៌មាន នីសា មាន​មន្ត្រី​ធំ​តាម​សុំ​ស្នេហ៍​។

ចំណែក​ឯ​អ្នក​មេម៉ាយ កែវ នីសា វិញ​​កន្លង​មក​ធ្លាប់​ប្រាប់ Sabay ថា​ទំនាក់​ទំនង​នាង និង លឹម ជាឡាយ ​ក្នុង​នាម​ជា​មិត្តភ័ក្ដិ​រួម​អាជីព​ប៉ុណ្ណោះ​ គ្មាន​អ្វី​លើស​ពី​ហ្នឹង​នោះ​ទេ​៕​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់