• 2018-01-02 02:49:40
  • ភាពយន្ត

យក់ ឋិតរដ្ឋា បញ្ចុះ​បញ្ចូល​ស្វាមី​ឲ្យ​សម្តែង​ភាពយន្ត​រួម​គ្នា​ជា​ថ្មី

  • 2018-01-02 02:49:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកនា​ង យក់ ឋិតរដ្ឋា និង​ស្វាមី លោក ឃុំ ប៉ុណ្ណាដែត ត្រៀម​នឹង​បញ្ចេញ​ស្នាដៃ​ភាពយន្ត​រួម​គ្នា នា​ដើម​ឆ្នាំ​​២០១៨​នេះ។ ការ​ចេញ​សម្ដែង​រួម​គ្នា​ជា​ថ្មី​នេះ បន្ទាប់​ពី​អ្នក​ទាំង​ពីរ បាន​ផ្អាក​ការ​សម្ដែង​ភាពយន្ត​ជាមួយ​គ្នា​យូរ​ឆ្នាំ ពោល​គឺ​ចាប់​តាំង​ពី​ផលិត​កម្ម Spark Music លែង​ដំណើរ​ការ​មក​ម្ល៉េះ។

ការ​វិល​ត្រលប់​ជា​ថ្មី​នៃ​ការ​ចាប់​ដៃ​រួម​គ្នា​ជាមួយ​ស្វាមី​ឡើង​វិញ​ដូច្នេះ យក់ ឋិតរដ្ឋា បង្ហាញ​ក្ដី​សប្បាយ បន្ទាប់​ពី​អាច​បញ្ចុះ​បញ្ចូល​ស្វាមី​ឱ្យ​ងាក​មក​សិល្បៈវិញ ខណៈ​ស្វាមី​ហាក់​មិន​ចង់​ប្រលូក​ទៀត​ឡើយ។

តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម ថោន អ្នកនា​ង យក់ ឋិតរដ្ឋា មិន​ទាន់​បង្ហើប​ចំណង​ជើង​រឿង​នៅ​ឡើយ​ទេ ក៏​ប៉ុន្តែ​អ្នក​នាង​ប្រាប់​ថា​ភាពយន្ត​នេះ គឺ​ជា​ស្នាដៃ​របស់​ផលិតកម្ម LD Picture ដែល​ជា​ភាពយន្ត​បែប​ភ័យ​រន្ធត់ និង​កំប្លែង។ យ៉ាង​ណា​ក៏​ដោយ ការ​ប្ដេជ្ញា​ចិត្ត​រួម​គ្នា​ជា​ថ្មី តារា​ចម្រៀង​របស់​ផលិតកម្ម ថោន​រូប​នេះ មាន​ជំនឿ​ថា ស្នាដៃ​ភាពយន្ត​រួម​គ្នា​នេះ អាច​នឹង​ជួយ​លើក​ប្រជាប្រិយភាព​របស់​ខ្លួន​ថែម​មួយ​កម្រិត។

ការ​ជឿ​ជាក់​នេះ​ក៏​ដោយសារ​អ្នក​នាង​សម្អាង​លើ​ការ​ដឹក​នាំ​ យក​ចិត្ត​ទុក​ដាក់​លើ​ផ្នែក​គុណភាព ពី​សំណាក់​ផលិត​កម្ម LD Picture ដែល​ទស្សនិជន​តែង​ផ្ដល់​តម្លៃ​នា​ពេល​កន្លង​ទៅ។

ដោយ​ឡែក​សម្រាប់​លោក ឃុំ ប៉ុណ្ណាដែត បើ​ទោះ​ជា​ហាក់​ឃ្លាត​ឆ្ងាយ​ពី​សិល្បៈ​យូរ​ឆ្នាំ​ណាស់​ហើយ​នា​ពេល​កន្លង​ទៅ ក៏​ប៉ុន្តែ​លោក​បាន​អះអាង​ថា ការ​សម្ដែង​ភាពយន្ត​ថ្មី​រួម​គ្នា​ជាមួយ ភរិយា​របស់​ខ្លួន​គឺ​គ្មាន​អ្វី​ជា​បញ្ហា​ចោទ​ឡើយ។

លោក​អះ​អាង​ដូច្នេះ គឺ​លោក​សម្អាង​លើ​សមត្ថភាព និង​បទ​ពិសោធន៍​របស់​​ខ្លួន​អាច​នឹង​ជួយ​យោង​ភរិយា​របស់​ខ្លួន ដើម្បី​ធ្វើ​ឱ្យ​ស្នាដៃ​រួម​គ្នា​ជា​ថ្មី​នេះ ទទួល​ការ​ចាប់​អារម្មណ៍​ពី​ទស្សនិកជន។

តារា​ចម្រៀង​រូប​នេះ កំពុង​តែ​ពិចារណា​វិល​ចូល​អាជីព​ចម្រៀង​ផង​ដែរ នា​ពេល​ឆាប់ៗ​ខាង​មុខ។ តែ​យ៉ាង​ណា​លោក​កំពុង​ចាំ​អ៊ុត​ភាពយន្ត​សម្ដែង​រួមគ្នា​ជាមួយ​ភរិយា​សិន មុន​នឹង​សម្រេច​ចិត្ត​ប្រលូក​ឡើង​វិញ។ ស្នាដៃ​ថ្មី​ដែល​សម្ដែង​រួម​គ្នា​ឱ្យ​ផលិតកម្ម LD Picture នា​ពេល​នេះ គឺ​ជា​ស្នាដៃ​រួមគ្នា​ទី៤​ហើយ​របស់​អ្នក​នាង យក់ឋិតរដ្ឋា និង​លោក ឃុំ ប៉ុណ្ណាដែត៕

អត្ថបទៈ ចរិយា

មតិយោបល់