• 2018-01-02 04:15:00
  • ជីវិតតារា

ឆ្លងឆ្នាំ Aum Patachrapa ស្និទ្ធស្នាលជាមួយប្រុសក្មេង ស្មាន​តែ​សង្សារ​ថ្មី

  • 2018-01-02 04:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​តារា​ស្រី Aum Patcharapa បាន​រៀប​ចំ​កម្ម​វិធីជប់លៀង​ឆ្លង​ឆ្នាំ​នៅ​ផ្ទះ​របស់​នាង​ ដោយ​មាន​ការចូល​រួម​ពី​សាច់ញាតិ​ និង​មិត្តភក្តិ​រួម​ការងារ​ជា​ច្រើន​។ ក្នុង​ថ្ងៃ​នោះ​ដែរ​ Aum​ បាន​​​ថត​រូប​ស្និទ្ធស្នាល​ជា​ច្រើន​សន្លឹក ថែមទាំង​ Live Video បង្អួត​​​ភាព​ស្រស់​ស្អាតជាមួយ​បុរស​វ័យក្មេង លេង​ស្ទីល​បែប​កូរ៉េ​ម្នាក់​ ធ្វើ​ឲ្យ​អ្នក​គ្រប់​គ្នា​មាន​ការច្រឡំ​មិន​តិច​នោះឡើយ ​ដោយ​ចង់ដឹង​ថា​បុរសក្មេងម្នាក់នេះ​ជា​អ្នកណា​ ឬជា​សង្សារ​ថ្មីរបស់នាង?

Aum បាន​​បកស្រាយ​​ចម្ងល់​នេះ​ភ្លាម​ទៅ​កាន់​អ្នក​គ្រប់​គ្នា​ថា រូប​សង្ហា​ និង​​ស្ទីល​ឡូយ​បែបនេះ ​គឺ​គាត់​ជា​បង​ប្អូន​ជី​ដូនមួយ​របស់​ខ្លួន ដែលមាន​​ឈ្មោះថា ​LEO ហើយនាយ​ទើបតែ​អាយុ​២២ឆ្នាំប៉ុណ្នោះសង្ហាទេ?។ Aum តប​ថា​ថ្ងៃ​នេះ​នាង​ធ្វើ​ពិធី​ជប់​លៀង​ជួប​ជុំ​ឆ្លង​ឆ្នាំ​ផង​ និង​ធ្វើខួបអាយុ២២ឆ្នាំ​របស់​ប្អូនប្រុស​ជីដូន​មួយ​នាង​ផង​។​​​​​​

តោះចង់ដឹង​ថា​ ប្អូនជីដូនមួយរបស់ Aum សង្ហាយ៉ាងណា​ទស្សនា​រូបភាព​ខាងក្រោម​ទាំង​អស់​គ្នា៖

ប្រភព៖ Kapook ប្រែសម្រួលៈ m'a pig

មតិយោបល់