• 2018-01-03 07:54:38
  • ជីវិតតារា

ជាតិ សុច្ចកា​ ផ្លាស់​ប្ដូរ​ច្រើន​ខណៈ​ នីឡា មិត្តសម្លាញ់​​ជួប​រឿង​បែកបាក់​ស្នេហា​

  • 2018-01-03 07:54:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​​បេក្ខភាព​The Voice Cambodia រដូវ​កាល​ទី​២ ជាតិ សុច្ចកា ​មាន​ការ​ផ្លាស់​ប្ដូរ​ច្រើន​មួយ​រយៈ​នេះ​ ខណៈ​ពេល​ នីឡា ជា​មិត្ត​សម្លាញ់​របស់​ខ្លួន​ជួប​រឿង​បែក​បាក់​ស្នេហា​​។

ការ​ផ្លាស់​ប្ដូរ​​នេះ​មិន​សំដៅ​ទៅ​លើ​ចំណង​មិត្តភាព​​រវាង ជាតិ សុច្ចកា និង នីឡា នោះ​ទេ​គឺ​និយាយ​អំពី​ភាព​ឡូយ​ឆាយ​​ ជាមួយ​សម្ភារៈ​និយម​ដែល​​រូប​នាង​​ ទទួល​បាន​​យ៉ាង​ឆាប់​រហ័ស​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ​។ ជាក់​ស្ដែង​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ សុច្ចកា បាន​ទិញ​រថយន្ត​​ម៉ាក​​ High Lander 05 ពណ៌ស​​ ១គ្រឿង​ ព្រម​ទាំង​ឡើង​គេហដ្ឋាន​មួយ​ទៀត​អស់​ខ្ទង់​រាប់​ម៉ឺន​ដុល្លារ​ឯណោះ​។

ជាតិ​ សុច្ចកា បាន​ប្រាប់​ Sabay ថា​ នាង​ មាន​មោទនភាព​​​យ៉ាង​ខ្លាំង​ នៅ​​អ្វី​ដែល​​រូប​គេ​មាន​​ប្រើ​ប្រាស់​​សព្វ​ថ្ងៃ​ តែ​មិន​សប្បាយ​​ចិត្ត​ ទាក់​ទង​រឿង​​ នីឡា ​ជា​មិត្ត​សម្លាញ់​​បណ្ដូល​ចិត្ត​បាន​បែក​បាក់​ស្នេហា​​ព្រោះ​តែ​ភាព​មិន​ចុះ​សម្រុង​ជាមួយ​គ្នា​។ នាង​ថា​៖​" មាន​អារម្មណ៍​សោក​ស្ដាយ​បង​ នៅ​ពេល​ឃើញ នីឡា និង​គូ​ដណ្ដឹង​គាត់​ចែក​ផ្លូវ​គ្នា​ដើរ​រៀង​ៗ​ខ្លួន​អញ្ចឹង​តែ​មិន​ដឹង​ធ្វើ​ម៉េច​ ខ្ញុំ​ជា​ពួក​ម៉ាក់​មាន​តែ​សោក​ស្ដាយ​"។​​​

​​ងាក​មក​រថយន្ត និង​ឡើង​ផ្ទះ​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​នៅ​ខេត្ត​កំពង់ចាម​ កាល​ពី​ចុង​ខែ​ធ្នូ​ ឆ្នាំ ២០១៧ កន្លង​ទៅ​ សុច្ចកា បាន​អះ​អាង​ថា​លុយ​ទាំង​អស់​គឺ​ជា​កម្លាំង​ញើស​ឈាម​​នាង និង​ឪពុក​ម្ដាយ​ទាំង​អស់​ មិន​មាន​អ្នក​ធំ​ណា​ម្នាក់​ឧបត្ថម្ភ​នៅ​ពី​ក្រោយ​ខ្នង​ដូច​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​បាន​លើក​ឡើង​ឡើយ​។​

ជាតិ សុច្ចកា ​ជា​កូន​អ្នក​​កំពង់​ចាម​ មក​រស់​នៅ​ភ្នំពេញ​តាំង​ពីតូច​ ជា​កូន​ច្បង​ក្នុង​គ្រួសារ​ក្នុង​ចំណោម​បង​ប្អូន​ ២ នាក់​។ ​ចូល​ប្រឡូក​សិល្បៈ​មុន​ដំបូង​ក្នុង​ឆ្នាំ​ ២០១៦ ក្នុង​កម្មវិធី​ The Voice Cambodia រដូវកាលទី២ ។ ក្រោយ​មក​នាង​បាន​លេច​មុខ​​​ក្នុង​ភាព​យន្ត​មួយ​ចំនួន​ដូចជា​ "លេខា​ថ្មី​" “តុក្កតា​ម៉ាន់នឺកាំង" “ផ្លូវ​ទៅ​កាន់​ភូមិ​" ។ ចំណែក​ឯ​​បទ​ចម្រៀង​វិញ​ទើប​តែ​ចេញ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​គឺ បទ​ "ខ្លាច​បាត់​រូប​បង​"៕ ​​​​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់