• 2018-01-04 12:00:00
  • ភាពយន្ត

ភ័យ​ស្ទើរ​លស់ព្រលឹង​រឿង​ "ធ្មប់​" ចេញ​Trailer (វីដេអូ​)

  • 2018-01-04 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាព​យន្ត​ខ្នាត​ធំ​រឿង​ "ធ្មប់​" សម្ដែងដោយពិធី​ការិនី​ ហ៊ិន ចាន់នីរ័ត្ន ជាមួយ​លោក ហ៊ុយ យ៉ាឡេង ​បាន​ចេញ​ Trailer ហើយ​ ជា​មួយ​ឈុត​ឆាក​ភ័យ​រន្ធត់​ស្ទើរ​លស់ព្រលឹង​។

លោក ហ៊ុយ យ៉ាឡេង បាន​លើក​ឡើង​ថា​រឿង​ "ធ្មប់​" ​​ជា​ប្រភេទ​រឿង​មួយ​ប្រភេទ​ និយាយ​អំពី​ជីវភាព​ និង​ការ​រស់​នៅ​របស់​បង​ប្អូន​ខ្មែរ​ ក្នុង​សម័យ​​លង្វែក​ ។ នៅ​សម័យ​កាល​នោះ​ប្រជាជន​ខ្មែរ​មាន​ជំនឿ​យ៉ាង​មុតមាំ​​​ទៅ​លើ​រឿង​មន្តអាគម​ អាប ធ្មប់ ។

លោក​ថា​៖ " ទិដ្ឋភាព​​ក្នុង​រឿង​នេះ​គឺ​យើង​ថត​នៅ​ខេត្ត​កំពង់ធំ​​ទាំង​អស់​ ហើយ​យើង​បាន​ចំណាយ​ពេល​ជាង​១​ខែ​ក្នុង​ការ​​ចេញ​ថត​។ ចំពោះ​ដើម​ទុន​វិញ​​ចន្លោះ​ពី​ ៤ ទៅ ៥ ម៉ឺន​​ដុល្លារ​ដូច​រឿង​ "វិកល​ចរិត​" ដែរ​"។

​ រឿង​"ធ្មប់​" ត្រៀម​នឹង​​ដាក់​បញ្ចាំង​នៅ​រោង​ភាព​យន្ត​ទំនើប​ៗ​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​​​​នៅ​ពាក់​កណ្ដាល​ខែ​ មករា ឆ្នាំ ២០១៨ នេះ​ហើយ​។

ទស្សនា​ Trailer រឿង​ "ធ្មប់​" មុន​ថ្ងៃ​ដាក់​បញ្ចាំង​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា​៖​

​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់