• 2018-01-11 00:50:00
  • ស្ទីលតារា

ងាយៗ​​រក្សា​​​ស្បែក និង​រាងឲ្យ​​ខ្ញង់​ស្អាត​ ក្រោយ​សម្រាល​កូន ពី​តារា​ល្បី​៣​រូប

  • 2018-01-11 00:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​កូន ​គឺ​ជា​រឿង​គួរ​ឲ្យ​សាទរ​ តែ​ជួន​កាល ​វា​អាច​បន្សល់​ទុក​ស្លាក​ស្នាម​ សង្វារ​ សាច់​លើស និង​បង្ក​ឲ្យ​​រូប​រាង​​ស្រ្តី​​មាន​ការ​ប្រែប្រួល​ទៅ​ជា​មិន​ស្អាត។

ទាំង​នេះ​​ គឺ​ជា​វិធីសាស្ត្រ​ និង​បទ​ពិសោធន៍​រក្សា​រាង​ឲ្យ​ នៅ​ស្អាត​ឋិតថេរ​របស់​តារា​ស្រី​ល្បីៗ​៣​នាក់ ដែល​ធ្លាប់​​សម្រាល​កូន​រួច៖

សឿ សុធារ៉ា៖ តារា​ស្រី​ដែល​ទើប​សម្រាល​កូន​ទី​២​រូប នេះ​ប្រាប់​ថា វិធី​ធ្វើ​ឲ្យ​នាង​នៅ​តែ​រក្សា​​រាង​បាន​​សម​សួន​នេះ មាន​៣​កត្តា​ដូចជា៖​​

កត្តា​ទី​១ ​ឆ្ពុង ឬ ស្ទីម​៖ វិធីនេះ​​ សុធារ៉ា បាន​អនុវត្ត​ជា​មួយ​កូន​ដំបូង ដោយ​ម្ដាយ​​ខ្លួន​បាន​រៀប​ចំកន្លែង​ឆ្ពុង​នៅ​ផ្ទះ លុះ​ក្រោយ​មក​ទើប​អ្នក​នាង​ចេញ​ទៅ​ស្ទីម​នៅ​ខាង​ក្រៅ ព្រោះ​វា​ងាយ​ស្រួល​ជាង។

កត្តា​ទី​២​របប​អាហារ៖ នាង​បញ្ជាក់ ដើម្បី​បាន​រាង​ស្អាត​យើង​ត្រូវ​ព្យាយាម​ញាំ​ បន្លែ​ និង ត្រី​ឲ្យ​បាន​ច្រើន​ជាង​សាច់ ប៉ុន្តែ​យើង​ក៏​មិន​ត្រូវ​បោះបង់​ចោល​សាច់​គោ​ដែរ ព្រោះ​សាច់​គោ​ជា​ប្រភេទ​សាច់​ដែល​ផ្ដល់​នូវ​កម្លាំង​ថាមពល។

​កត្តា​ទី៣ ឱសថ​ពិសេស៖ ​ សុធារ៉ា និយាយ​ថា៖ "អាហារ​ដែល​សំខាន់​​ និង​មិន​យើង​អាច​ខ្វះ​បាន​គឺ ទឹក ព្រោះ​ទឹក​គឺ​ជា​ឱសថ​មិន​អាច​ខ្វះ​សម្រាប់​ជំនួយ​ដល់​សុខភាព​ និង​ស្បែក"។

ទូច ស្រីលក្ខណ៍៖

សម្រាល​បាន​កូន​ប្រុស​​ដ៏​គួរ​ឲ្យ​ស្រលាញ់ ស្រីល័ក្ខ បាន​បង្ហើប​ពី​វិធី​ថែរក្សា​រាងរៅ​ថា នាង​តែង​ហាត់​ប្រាណ​ជា​ប្រចាំ​ដើម្បី​​រក្សា​តុល្យភាព​ទម្ងន់ និង​ទទួល​​បន្លែ​ឲ្យ​​បាន​ច្រើន។ ក្នុង​នោះ នាង​បញ្ជាក់​ថា​ រាង​កាយ​មនុស្ស​ពិត​ត្រូវ​​ការ​សាច់​​ជា​ចាំ​បាច់​ដើម្បី​បង្កើន​ថាមពល​ ដូច្នេះ​នាង​តែ​ជ្រើស​យក​តែ​សាច់​គោ​ដែល​គ្មាន​ខ្លាញ់​​មក​ទទួល​ទាន​ប៉ុណ្ណោះ។ ​​​​​​​​​

សារាយ សក្កណា៖

អ្នក​ម្ដាយ​​ចាយ​សម្រស់​រូប​នេះ ធ្លាប់​បញ្ជាក់​ប្រាប់​ Sabay ថា វា​មិន​មែន​ជា​រឿង​ពិបាក​ទេ បើ​សិន​ចង់​បាន​រាង​ស្គម ព្រោះ​កន្លង​មក​នាង​ចង់​ធាត់​ណាស់​តែ​មិន​អាច​ទៅ​រួច។ ជា​មួយ​គ្នា​នេះ នាង​ថា​ការ​សម្រាល​កូន​បាន​ធ្វើ​ឲ្យ​នាង​ជួប​បញ្ហា​សាច់​យារ​ធ្លាក់ ហេតុ​នេះ​ហើយ​នាង​ប្រើប្រាស់​វិធី​ហែល​ទឹក​ជា​ប្រចាំ​មក​កែកុន​ភាព​ខ្វះ​ខាត​នៃ​រាង និង​ដង​ខ្លួន​វិញ៕

អត្ថបទ៖ សុខណា

មតិយោបល់