• 2018-01-23 12:24:18
  • ព័ត៌មាន

អ្នក​គាំទ្រ លេង​មួយ​ក្បាច់​ដាក់ រ៉េត ស៊ូហ្សាណា

  • 2018-01-23 12:24:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ផលិតកម្ម​រស្មី​ហង្សមាស រ៉េត ស៊ូហ្សាណា ត្រូវ​អ្នក​គាំទ្រ​នាំ​គ្នា​ធ្វើ​ឲ្យ​ភ្ញាក់​ផ្អើល ដល់​កន្លែង​ច្រៀង​ខុនសឺត ខណៈ​សាមី​ខ្លួន​អះអាង​ថា រំភើប​ចិត្ត​ខ្លាំង។

តាម​រយៈ​វីដេអូ​បង្ហោះ​លើ IG របស់​នាង អ្នក​គាំទ្រ​មួយ​ក្រុម​មាន​គ្នា​ប្រមាណ​៤-៥នាក់ បាន​នាំ​គ្នា​យក​នំ​ខេក មក​ធ្វើ​ឲ្យ​តារា​វ័យ​ក្មេង​រូប​នេះ។ តាម​សាមី​ខ្លួន អះអាង​ថា ថ្ងៃ​ដែល​អ្នក​គាំទ្រ Surprise នាង គឺ​មិន​មែន​ជា​ថ្ងៃ​កំណើត​នាង​ពិត​ទេ។ យ៉ាង​ណា ហ្សាណា ក៏​មិន​បាន​បញ្ចេញ​ថ្ងៃ​កំណើត​ពិត​ប្រាកដ​នាង​ដែរ។

ស៊ូហ្សាណា ថ្លែង​ថា "អរគុណ​ចំពោះ​ការ surprise birthdayមុនថ្ងៃ ? ចង់​ប្រាប់​ថា ស្រលាញ់​ណាស់ អរគុណ​ណាស់ រំភើប​ណាស់"។

រ៉េត ស៊ូហ្សាណា គឺ​ជា​អតីត​​បេក្ខភាព The Voice Cambodia រដូវ​កាល​ទី​២។ បើ​ទោះ មិន​ជាប់​ជយលាភី ប៉ុន្តែ​សំអាង​លើ​សមត្ថភាព វ័យ​ក្មេង​ខ្ចី​របស់​នាង នាង​បាន​ក្លាយ​ជា​តារា​ចម្រៀង​របស់​ផលិតកម្ម​រស្មី​ហង្សមាស ក្រោយ​កម្មវិធី​បាន​បញ្ចប់​ភ្លាម។ មក​ទល់​បច្ចុប្បន្ន នាង​មាន​បទ​ចម្រៀង​ចេញ​ជា​ច្រើន​បទ​រួច​មក​ហើយ។ បទ​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍ មាន​បទ "ត្រូវ​ការ​កម្លាំង​ចិត្ត" “សុំ​ទោស​ដែល​មិន​ផ្ដល់​ឱកាស" និង​បទ "ប្រយោគ​ស្នេហ៍​ជា​ដើម៕​

អត្ថបទ៖ ទារិកា