• 2018-01-26 03:40:00
  • ស្ទីលតារា

ញាក់សាច់! ​​ស្រី​ស្អាត​៧​រូប​បង្ហាញ​​​​ភាព​ស្រើប​ស្រាល​ដុត​ចិត្ត​បុរស​ៗ​

  • 2018-01-26 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ និង​បង្ហាញ​​ម៉ូដ​៧រូប​បាន​បង្ហាញ​រូប​ថត​​​ថើប​មាត់​​​ស្ត្រី​ភេទ​ដូច​​​គ្នា​​​​យ៉ាង​ស្រើប​ស្រាល​ ​ធ្វើ​ឲ្យ​ផ្អើល​​អស់​ដល់​អ្នក​គាំ​ទ្រ​​ ព្រោះ​មិន​នឹក​ស្មាន​ថា​​ស្រី​ស្អាត​ទាំង​៥ ​ហ៊ាន​ធ្វើ​ដល់​ថ្នាក់​ហ្នឹង​ដោយ​គ្មាន​ក្រែង​រអា​ចិត្ត​បុរស​ៗ​សូម្បី​តែ​បន្តិច​សោះ​។

១​/ ម្សិលមិញ​នេះ​ វីជេ អាណូ បាន​បង្ហោះ​រូប​​ថត​ប៉ុន្មាន​សន្លឹក​ថើប​មាត់​គ្នា​ជាមួយ​ ទឹម រដ្ឋា និង​ កែវ ស្រីនាង យ៉ាង​រោល​រាល​​ ដោយ​បាន​ភ្ជាប់​សារ​​ថា​៖​"១​បទ​នេះ​មុខ​ខ្មោច​សាហាវ​​ សម្រាប់​ វីជេ អាណូ ហើយ​គិត​ម៉េច​ បើ​អ្នក​ទាំង​២ នេះ​មក​ស្រឡាញ់​អ៊ី​លក់​បាយ​​សំខាន់​ អ៊ី លក់​បាយ​ជា​ជាង​ថត​រូប​យ៉ាង​ស្អាត​ តាម​ដាន​ទាំង​អស់​គ្នា​ណា​ ឆ្វេង​ក៏​ស្អាត​ ស្ដាំ​ក៏​ស្អាត​ កណ្ដាល​ក៏​Cute”។

២/​បើ​និយាយ​ពី​ ឆ័យ លីដាឡែន​ វិញ​ថ្មី​ៗ​នេះ​​ នាង បាន​បង្ហោះ​រូប​ថត​ស្រើប​ស្រាល​ជាមួយ​ យ៉ែម ស្រីពេជ្រ ក្រោយ​ពី​រង​ព័ត៌មាន​​ស្នេហ៍​ប្រេះ​ឆា ជា​មួយ​ពាក្យ​ពេចន៍​មួយ​ចំនួន​ថា៖​"ឈប់​ស្រឡាញ់​មនុស្ស​ប្រុស​ហើយ​ ស្រឡាញ់​ស្រីៗ​វិញ​ មាន​តែ​មនុស្ស​ស្រី​ដូច​គ្នា​ទេ​ទើប​យល់​ចិត្ត​"។សារ​នេះ​ ​ហា​ក់​ចង់​បង្ហាញ​ប្រាប់​ទៅ​​មនុស្ស​ប្រុស​មួយ​ចំនួន​ថា ខ្លួន​ប្ដូរ​ចិត្ត​មក​ស្រឡាញ់​នារី​ភេទ​ដូច​គ្នា​វិញ ​ឈប់​ស្រឡាញ់​មនុស្ស​ប្រុស​ហើយ​ ព្រោះ​មាន​តែ​មនុស្ស​ស្រី​​ទេ​ ទើប​យល់​ចិត្ត​​ស្រី​ដូចគ្នា។ ​

៣/ សម្រាប់​តារា​ចម្រៀង​ ស៉ឹម ថៃណា បាន​បង្ហាញ​ភាព​ស្និទ្ធស្នាល​​ និង​បាន​ថើប​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ថ្ងៃ​ខួប​កំណើត​របស់​ខ្លួន​ បង្ករ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​អ្នក​គាំទ្រ​ ព្រោះ​កន្លង​មក​មាន​ព័ត៌មាន​មួយ​ចំនួន​បាន​ចេញ​ផ្សាយ​ថា​អ្នក​ទាំង​ពីរ​ស្រឡាញ់​ស្រី​​ភេទ​ដូច​គ្នា​៕

​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

រូប​ថត៖​ពី​ហ្វេស​ប៊ុក​ វីជេ អាណូ និង ឆ័យ លីដាឡែន

មតិយោបល់