• 2018-01-30 12:59:56
  • ព័ត៌មាន

ចប់​បាត់ ស្រី​ស្អាត Suzy រង​ការ​រិះគន់ខ្លាំង​ៗ រឿង​សួរ​គោ​ ឆ្លើយ​ក្របី!

  • 2018-01-30 12:59:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ ស្រី​ស្អាត Suzy បាន​ទទួល​ការ​រិះគន់​ពី​អ្នក​សារព័ត៌មាន​ចំ​ៗ បន្ទាប់​ពី​នាង​បាន​ចូល​ក្នុង​កម្មវិធី​សំណួរ​ចម្លើយ​មួយ ដែល​គ្រា​នោះ អ្នក​សារ​ព័ត៌មាន​ថា ពួក​គេ​សួរ​ផ្សេង នាង​ឆ្លើយ​ផ្សិង មើល​ទៅ​នាង​ខ្វះ​វិជ្ជាជីវៈ​ក្នុង​ការ​ឆ្លើយ​សំណួរ​ឲ្យ​ត្រឹម​ត្រូវ​ណាស់។

នៅ​មុន​ផ្ទុះ​ការ​រិះគន់​នេះ Suzy បាន​រៀប​ចំ​សន្និសីទ​ពី​ការ​វិល​ត្រឡប់ ជាមួយ Solo Album ទី​២​របស់​នាង "​​Faces of Loveកាល​ពី​ថ្ងៃ​ទី ២៩ មករា​ម្សិលមិញ​នៅ​ឯ​កម្មវិធី YES24 Live Hall ក្នុង​ទី​ក្រុង​សេអ៊ូល ដែល​នោះ​ជា Solo Album ដំបូង​របស់​នាង បន្ទាប់​ការ​បែកបាក់​របស់​ក្រុម miss A និង​ការ​ប្រេះឆា​ស្នេហ៍​ជាមួយ​ប្រុស​ស្អាត Lee Min Ho ។

ដោយ​សារ​ជា​ព្រឹត្តិការណ៍​ក្ដៅ​គគុក​មួយ សំណួរ​ពិបាក​ៗ​ជា​ច្រើន ត្រូវ​បាន​ចោទ​សួរ​ទៅ​នាង ប៉ុន្តែ​កម្មវិធី​ក៏​បាន​ផ្ដល់​រយៈ​សម្រាប់​នាង​រៀប​ចំ​ខ្លួន​ដែរ។ យ៉ាង​ណា​ក៏​ដោយ អ្នក​សារ​ព័ត៌មាន​មាន​វត្តមាន​ក្នុង​កម្មវិធី​បាន​និយាយ​ថា Suzy ពិត​ជា​ខ្វះ​វិជ្ជាជីវៈ​ណាស់ ព្រោះ​តែ​នាង​បាន​ឆ្លើយ​សំណួរ​របស់​ពួក​គេ​ចាក​ប្រធាន​ម្ដង​ហើយ​ម្ដង​ទៀត។

អ្នក​សារព័ត៌មាន​ថា ពេល​សួរ​អំពី​ការ​បែក​បាក់​របស់​ក្រុម miss A នាង​បែរ​ជា​ឆ្លើយ​ថា៖ "វា​ជា​បញ្ហា​ប្រឈម​ថ្មី​ចំពោះ​ខ្ញុំ ដូច្នេះ​ខ្ញុំ​បាន​ត្រៀម​ខ្លួន​យ៉ាង​លំបាក"។ លើស​ពី​នេះ ស្រី​ស្អាត​ក៏​បាន​បរាជ័យ​ក្នុង​ការ​ពន្យល់​ពី​អាល់ប៊ុម​ចម្រៀង​របស់​នាង​ផង​ដែរ។ សំណួរ​ថា ស្នេហា​បែប​ណា​ដែល​នាង​ចង់​បង្ហាញ​ក្នុង​អាល់ប៊ុម​ចម្រៀង​របស់​នាង។

នាង​បាន​ឆ្លើយ​ខុស​ទៀត​ថា "ស្នេហា​នៅ​អាយុ ២៥​ឆ្នាំ គឺ​មាន​ន័យ​ណាស់។ បន្ត​មក​ទៀត បន្ទាប់​ពី​នៅ​ស្ងៀម​មួយ​សន្ទុះ​ក្រោយ​រង​សំណួរ តារា​ស្រី​រូប​នេះ បាន​ត្រឹម​ឆ្លើយ​ពាក្យ​ថា "សុំ​ទោស" ដោយ​មិន​បាន​រៀបរាប់​លម្អិត​អ្វី​បន្ថែម​ឡើយ។ យ៉ាង​ណា ចុង​ក្រោយ Suzy បាន​ធ្វើ​សុំ​អភ័យទោស​ចំពោះ​ការ​ផ្ដល់​ចម្លើយ​របស់​នាង​ដែរ។

យ៉ាង​នេះ​ក្ដី អ្នក​សារព័ត៌មាន បាន​ក្រើន​រំលឹក​ដល់​ស្រី​ស្អាត​រូប​នេះ​ ឲ្យ​ខិតខំ​អាន​សៀវភៅ​បន្ថែម​ទៀត ព្រោះ​ថា បាន​សម្ផស្ស​ស្អាត​តែ​ម្យ៉ាង ខ្វះ​ចំណេះ​ដឹង​ក៏​មិន​ល្អ​ដែរ៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ ទារិកា

មតិយោបល់