• 2018-02-09 01:32:29
  • ជីវិតតារា

ផ្អើល​ពេញទឹកពេញដីថា​ Lee Min Ho និង​ Suzy ផ្ដើម​ស្នេហ៍នឹង​គ្នា​ជាថ្មី!

  • 2018-02-09 01:32:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័ត៌មាន​ប្រេះ​ឆា​របស់​តារា​សម្ដែង​លំដាប់ A ប្រចាំ​ប្រទេស​កូរ៉េ​ ២​រូប​ Lee Min Ho និង​ Suzy បាន​ធ្វើ​ឲ្យ​កក្រើក​ពេញ​ពិភពលោក​កាល​ពី​អំឡុង​ចុង​ឆ្នាំ​ ២០១៧ ប៉ុន្តែ​ស្រាប់​តែ​លេច​ឮ​ដំណឹង​ថ្មី​មួយ​ទៀត​ថា​ អ្នក​ទាំង​ ២​បាន​សម្រេច​វិល​មក​ត្រូវ​គ្នា​វិញ។

ថ្មីៗ​នេះ​ សារព័ត៌មាន​របស់​កូរ៉េ​មួយ​ចំនួន​បាន​នាំ​គ្នា​ចុះ​ផ្សាយ​ថា​ អតីត​គូស្នេហ៍​តារា​សម្ដែង​ Lee Min Ho និង​ Bae Suzy បាន​ចាប់​ផ្ដើម​ស្នេហា​ជា​ថ្មី​ បន្ទាប់​ពី​បែក​គ្នា​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន។ ផ្ទុយ​ពី​ការ​ចេញ​ផ្សាយ​របស់​សារព័ត៌មាន​ទាំង​នោះ​ ខាង​ផលិតកម្ម​របស់​តារា​ប្រុស​ស្រី​ គឺ​ MYM និង​ JYP បាន​បញ្ជាក់​អះអាង​ថា​ដំណឹង​នោះ​ ជា​ពាក្យ​ចចាមអារ៉ាម​ និង​ខុស​ពី​ការ​ពិត​ទាំង​ស្រុង។

ផលិតកម្ម​ MYM បាន​លើក​ឡើង​ថា៖ "Lee Min Ho និង​ Suzy មិន​បាន​វិល​មក​ត្រូវ​គ្នា​វិញ​ទេ។ ឯ​ព័ត៌មាន​ដែល​ថា​ អ្នក​ទាំង​ ២​ចាប់​ផ្ដើម​ស្នេហ៍​ជា​ថ្មី​ក៏​មិន​មែន​ជា​ការ​ពិត​ដែរ”។ រីឯ​ផលិតកម្ម​ JYP ក៏​បាន​អះអាង​មិន​ខុស​គ្នា​ពី​ផលិតកម្ម​ MYM ដែរ ពោល​គឺ​ខាង​ផលិតកម្ម​បាន​សួរ​នាំ​សាមី​ខ្លួន​ហើយ​ ហើយ​ជា​លទ្ធផល​គឺ​គ្មាន​រឿង​អ្វី​កើត​ឡើង​ទាំង​អស់។

យ៉ាង​ណា​មិញ​ រឿងរ៉ាវ​ស្នេហា​របស់​ Min Ho និង​ Suzy នៅ​តែ​ជា​ព័ត៌មាន​ក្ដៅ​ក្នុង​ពិភព​សិល្បៈ​ ហើយ​សម្រាប់​អ្នក​គាំទ្រ​ក៏​នៅ​តែ​ចង់​ដឹង​បន្ថែម​ឲ្យ​បាន​ស៊ី​ជម្រៅ​នូវ​ជីវិត​ស្នេហា​របស់​ពួកគេ​ដែរ៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់