• 2018-02-13 09:00:00
  • ព័ត៌មាន

បញ្ហា​សុខ​ភាព​ធ្វើ​ឲ្យ​ សាយ សៀរ៉ា មិន​បាន​ជួប​ជុំ​មិត្តភ័ក្ដិ​សិល្បៈ​​ក្នុង​ថ្ងៃ​ពិសេស​

  • 2018-02-13 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រៀង​រាល់​ឆ្នាំ​​នៅ​ថ្ងៃ​ ​១៤ កុម្ភៈ​ សាយ សៀរ៉ា ​តែង​តែ​​​​ធ្វើ​ពិធី​​ជប់​លៀង​ខួប​កំណើត​របស់​ខ្លួន​ ក្នុង​គោល​បំណង​ជួប​ជុំ​មិត្តភ័ក្ដិ​​​សិល្បៈ​ និង​សាច់​ញាតិ​បង​ប្អូន។​​​​​

សាយ សៀរ៉ា បាន​ឲ្យ​​ដឹង​ថា ​នៅ​ថ្ងៃ​ទី​១៤​ កុម្ភៈ​ ​ស្អែក​នេះ​គឺ​ជា​ថ្ងៃ​ខួប​កំណើត​របស់​ខ្លួន​​ក្នុង​វ័យ​ ៣៥ ឈាន​ចូល​ ៣៦ ឆ្នាំ​តែ​គួរ​ឲ្យ​ស្ដាយ​​លោក​មិន​​​បាន​ធ្វើ​ពិធី​ជប់​លៀង​ជួប​ជុំ​មិត្តភ័ក្ដិ​​ ដូច​រាល់​ឆ្នាំ​​​នោះ​ទេ​ព្រោះ​តែ​បញ្ហា​សុខ​ភាព​​​​មិន​ទាន់​អំណោយ​ផល​។

​កំលោះ​សង្ហា​មក​ពី​ខេត្ត​កំពង់​ចាម​រូប​នេះ​ថា​៖​"ថ្ងៃ​១៤​​កុម្ភៈ​នេះ​ជា​ថ្ងៃ​ខួប​កំណើត​បង តែ​បង​អត់​ធ្វើ​ទេ​ ព្រោះ​បង​ឈឺ​ក្រពះ បើ​កាល​ណា​យើង​ អញ្ជើញ​​​​មិត្តភ័ក្ដិ​​ ពុក​ម៉ែ​បង​ប្អូន​មក​ជួប​ជុំ​គ្នា​ ​ពេល​ហ្នឹង​គាត់​ពិសា​ប៊ីយែ​ ហើយ​ត្រូវ​ការ​ជល់​កែវ​ជាមួយ​យើង​ ដល់​ពេល​យើង​ជា​ម្ចាស់​កម្មវិធី​ឈឺ​អត់​បាន​ជល់​កែវ​ជាមួយ​ គាត់​អត់​សប្បាយ​ទេ​ ដល់​អ៊ីចឹង​ទៅ​បង​សម្រេច​ថា​អត់​ធ្វើ​តែ​ម្ដង​ទៅ​​"។

​​

​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់