• 2018-02-14 08:40:00
  • ជីវិតតារា

កែវ វាសនា លេង​ធ្ងន់ធ្ងរ​​ដាក់​ប្រពន្ធ​​ក្នុង​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រឡាញ់​

  • 2018-02-14 08:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កែវ​ វាសនា បាន​ធ្វើ​ឲ្យ​​ភរិយា​​​រំជួល​ចិត្ត​​ឡើង​ស្រក់​ទឹក​ភ្នែក​​នៅ​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រឡាញ់​​ ​​​​ជា​មួយ​គ្រឿងអលង្ការ​មួយ​ឈុត​មាន​តម្លៃ​ខ្ទង់​ម៉ឺន​ដុល្លារ​។​

​កែវ វាសនា បាន​​ឲ្យ​ដឹង​ថា​ ថ្ងៃ​បុណ្យ​នៃ​សេចក្ដី​ស្រឡាញ់​​ខ្លួន​ បាន​ជួន​​គ្រឿង​ពេជ្រ​​មួយ​ឈុត​​តម្លៃ​ ២ ម៉ឺន​ដុល្លារ​អាមេរិក​​ដល់​​ឧត្ដម​ភរិយា​​ ដើម្បី​បញ្ជាក់​​ពី​​​​ចំណង​ស្នេហា​ដ៏​រឹង​មាំ​​មិន​អាច​កាត់​ថ្លៃ​បាន​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​​​មក​នេះ​។

លោក​ថា​៖​" ​ខ្ញុំ​បាន​ត្រៀម​កា​ដូរ​ហ្នឹង​យូរ​ហើយ​សម្រាប់​គាត់​ តែ​មិន​ទាន់​បាន​ជូន​ រង់ចាំ​ដល់​ថ្ងៃ​ពិសេស​នេះ​ក៏​ជូន​គាត់​តែ​ម្ដង​ទៅ​ ធ្វើ​ឲ្យ​​ភរិយា​ខ្ញុំ​រំភើប​ចិត្ត​ឡើង​ស្រក់​ទឹក​ភ្នែក​​"។

ចំណែក​​ប្រពន្ធ​ កែវ វាសនា អ្នក​នាង លឹម​ លី​សុគន្ធារី ​វិញ​បាន​និយាយ​​​ថា ខ្លួន​មិន​បាន​ដឹង​​មុន​នោះ​ទេ​​រឿង​ស្វាមី​ត្រៀម​កា​ដូរ​​ខ្ទង់​​​ម៉ឺន​ដុល្លារ​ជូន​ក្នុង​ថ្ងៃ​នៃ​ក្ដី​ស្រឡាញ់​​។ ​កា​ដូរ​នេះ​ធ្វើ​ឲ្យ​​អ្នកនាង រំភើប​រក​ពាក្យ​អ្វី​និយាយ​ពុំបាន​​ ព្រោះ​ក្ដី​ប្រាថ្នា​របស់​មនុស្ស​ស្រី​ត្រូវ​ការ​បំផុត​​ស្វាមី​ដែល​ចេះ​យល់​ចិត្ត​។

គ្រឿង​ពេជ្រ​​មួយ​តម្លៃ​២​ម៉ឺន​ដុល្លារ​ កែវ វាសនា ទិញ​ជូន​ប្រពន្ធ​

អ្នកនាង​ថា​៖ "​ខ្ញុំ​អរ​ពេក​ឡើង​ស្រក់​ទឹក​ភ្នែក​ ហើយ​អរគុណ​ខ្លាំង​ណាស់​ដល់​ស្វាមី​ខ្ញុំ​ ហើយ​ខ្ញុំ​ពិត​ជា​ស្រឡាញ់​គាត់​ខ្លាំង​ណាស់​ដែល​ចេះ​យល់​ចិត្ត​ និង​មិន​ដែល​មាត់​ធ្ងន់​ដាក់​ខ្ញុំ​ម្ដង​ណា​ពេល​រស់​នៅ​ជា​មួយ​​គ្នា"៕​​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់