• 2018-02-15 00:00:00
  • ភាពយន្ត

ប្រជុំ​តួ​ថាងចេង​ ទាំង​៧ជំនាន់​ពី​ក្នុង​រឿង "ដំណើរ​ផ្សងព្រេង​ទៅ​ទិស​ខាង​លិច"

  • 2018-02-15 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាព​យន្ត​បែប​បុរាណ​ចិន​មាន​ចំណងជើង​ថា​ "Journey To The West” ឫ "ដំណើរ​ផ្សងព្រេង​ទៅ​ទិស​ខាង​លិច” ទទួល​បាន​ការ​គាំទ្រ​ជា​ខ្លាំង​នៅ​ជុំវិញ​ពិភពលោក។ ក្រៅ​ពី​តួ​អង្គ​ស្ដេច​ស្វា​ ស៊ុន​អូខុង​ អ្នក​តាមដាន​រឿង​នេះ​ ក៏​ចាប់​អារម្មណ៍​ជានិច្ច​ដែរ​ពី​តួ​អង្គ​ដ៏​សំខាន់​មួយ​ទៀត​ គឺ​ ថាងចេង

រឿង​ "ដំណើរ​ផ្សងព្រេង​ទៅ​ទិស​ខាង​លិច” ឆ្នាំ​ ១៩៨៦

ជាទូ​ទៅ​សង្កេត​ឃើញ​ថា​ តួ​សង្ឃ​ថាង​ គឺ​ជា​តួ​ដែល​មាន​ចរិត​បែប​សុភាព​រាបសារ​ ទៅ​តាម​បែបបទ​អ្នក​កាន់​សីល រីឯ​ទឹកមុខ​ ព្រម​ទាំង​សម្ដី​សំដៅ​ ក៏​ទន់ភ្លន់​ទៅ​តាម​នោះ​ដែរ។ ជាក់ស្ដែង​ បើ​គិត​ចាប់​តាំង​ ស៊េរី​រឿង​ចិន​បុរាណ​នេះ​ លើក​យក​មក​ផលិត​ជា​ខ្សែភាពយន្ត​មក​ វា​មាន​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ណាស់​មក​ហើយ​ ពោល​គឺ​ចាប់​តាំង​ពី​ជំនាន់​ទី​ ១​ឆ្នាំ​ ១៩៨៦។ រីឯ​តួ​សង្ឃ​ថាង​ចេង​ ក៏​ផ្លាស់​ប្ដូរ​ជា​ហូរហែ​ដែរ។ ខាង​ក្រោម​នេះ​ តារា​សម្ដែង​ប្រុស​ទាំង​ ៧​ជំនាន់​ដែល​មាន​សំណាង​គ្រង​ឈុត​សង្ឃ​ថាងចេង​ ក្នុង​ស៊េរី​ខ្សែភាព​យន្ត​ "ដំណើរ​ផ្សងព្រេង​ទៅ​ទិស​ខាង​លិច”៖

១. រឿង​ "ដំណើរ​ផ្សងព្រេង​ទៅ​ទិស​ខាង​លិច” ឆ្នាំ​ ១៩៨៦

នៅ​ជំនាន់​ទី​១ ខ្សែភាពយន្ត​នេះ​ត្រូវ​បាន​លើក​យក​មក​ផលិត​ជា​រឿង​ភាគ ហើយ​ស្នាដៃ​ដំបូង​នេះ​ មាន​តួ​ថាង​ចេង​ ដល់​ទៅ​ ៣​នាក់ដូចជា​៖

លោក​ Wang Yue
លោក​ Xu Shaohua
លោក​ Chi Chongrui

២. រឿង​ "ដំណើរ​ផ្សងព្រេង​ទៅ​ទិស​ខាង​លិច” ឆ្នាំ ១៩៩៦

តួ​ថាងចេង​ នៅ​ជំនាន់​ទី​ ២​នេះ​ សម្ដែង​ដោយ​ Kwong Wa

៣. រឿង​ "ដំណើរ​ផ្សងព្រេង​ទៅ​ទិស​ខាង​លិច” ឆ្នាំ​ ២០១០

តួ​ថាង​ចេង​ សម្ដែង​ដោយ​តារា​សម្ដែង​ Victor Chen

៤. រឿង​ "ដំណើរ​ផ្សងព្រេង​ទៅ​ទិស​ខាង​លិច” ឆ្នាំ ២០១១

តួ​ថាង​ចេង​ សម្ដែង​ដោយ​តារាសម្ដែង​ Nie Yuan

៥. រឿង​ "ដំណើរ​ផ្សងព្រេង​ទៅ​ទិស​ខាង​លិច” វគ្គ​ប្រយុទ្ធ​ជាមួយ​អារក្ស​ ឆ្នាំ ២០១៣

តួ​ថាង​ចេង​សម្ដែង​ដោយ​តារាសម្ដែង​ Wen Zhang

៦. រឿង​ "ដំណើរ​ផ្សងព្រេង​ទៅ​ទិស​ខាង​លិច” ឆ្នាំ ២០១៧

តួ​ថាង​ចេង​ សម្ដែង​ដោយ​តារា​ប្រុស​អតីត​ក្រុម​ EXO Kris Wu

៧. រឿង​ "ស្ដេច​ស្វា​ស៊ុនអ៊ូខុង" ឆ្នាំ​ ២០១៨

តួ​សង្ឃ​ថាង​ សម្ដែង​ដោយ​តារា​សម្ដែង​ Feng Shaofeng

ទោះ​បី​មាន​អាយុ​កាល​ច្រើន​ឆ្នាំ និង​លើក​យក​មក​ផលិត​ជា​ច្រើន​ដង​ក៏​ពិត​មែន​ ប៉ុន្តែ​ភាពយន្ត​ចិន​បុរាណ​បែប​យុទ្ធ​សិល្ប៍​នេះ​ នៅ​តែ​មាន​ការ​ពេញ​និយម​ពី​សំណាក់​អ្នក​ទស្សនា​ ដោយសារ​សាច់​រឿង​មាន​ការ​កែច្នៃ​ឲ្យ​មាន​សោភណ្ឌភាព​ខុសៗគ្នា​ពី​១ជំនាន់​ទៅ​១ជំនាន់៕

រឿង​ "ស្ដេច​ស្វា​ស៊ុនអ៊ូខុង" ឆ្នាំ ២០១៨

អត្ថបទ៖ យី សុធារី

មតិយោបល់