• 2018-02-15 07:21:33
  • ជីវិតតារា

មក​ស្គាល់​តារា​៩​នាក់​នេះ​បង្កើត​ស្នេហា​នឹង​រាជវង្ស​

  • 2018-02-15 07:21:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្នេហា​រវាង​បុគ្គល​សាមញ្ញ​ជា​មួយ​សាច់​ញាតិ​រាជវង្ស​​តែង​​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​មហាជនតិ។ យ៉ាង​ណា​​សម្រាប់​បុគ្គល​សាមញ្ញ​មិន​សូវ​កើត​មាន​ទេ​ ប៉ុន្តែ​សម្រាប់​បុគ្គល​ល្បី​ៗ​ដូច​ជា​តារា​ភាពយន្ត​ប្រាកដ​ជា​ត្រូវ​បាន​សាច់​ញាតិ​រាជ​វង្ស​ចាប់​អារម្មណ៍​ខ្លះ​មិន​ខាន​ឡើយ។​

១. តារា​ស្រី​ Grace Kelly

តារា​ហូលីវូដ​នាង​ Grace Keely ក្នុង​ពេល​ដែល​​អាជីព​សម្តែង​របស់​នាង​កំពុង​ល្បី​ល្បាញ​បាន​ជួប​នឹង​ព្រះ​អង្គ​ម្ចាស់​ Prince Rainer ​ទី​៣​របស់​ប្រទេស​ម៉ូណាកូ និង​បាន​រៀប​​ការ​​ឆ្នាំ​​១៩៥៦។

២. តារា​ស្រី​ Olivia Wilde

មុន​ពេល​​ជួប​លោក​ Jason Sudeikis ក្នុង​ឆ្នាំ​២០១១​ នាង Olivia ​បាន​រៀប​ការ​នឹង​ព្រះ​អង្គ​ម្ចាស់​អ៊ីតាលី​ និង​ជា​ផលិតករ​ភាព​យន្ត​ Tao Ruspoli ពី​ឆ្នាំ​២០០៣​ដល់​២០១១។

៣. តារា​ស្រី​ Jessica Chastain

តួ​ស្រី​ក្នុង​រឿង​ Molly’s Game  ​បាន​រៀប​ការ​នឹង​ព្រះ​អង្គ​ម្ចាស់​​ Gian Luca Passi កាល​ពី​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ។ ថ្វី​បើ លោក​ Passi de Preposulo ធ្វើ​ការ​ក្នុង​ឧស្សាហ​កម្ម​ហ្វេហ្សិន​ពិត​មែន ប៉ុន្តែ​លោក​ជា​សមាជិក​នៃ​រាជវង្ស​អ៊ីតាលី។

៤. តារា​ប្រុស​​ Rob Lowe

តារា​សម្តែង​ក្នុង​រឿង​ Parks and Recreation ទទួល​បាន​ការ​ចាប់​អារម្មណ៍​ និង​ល្បី​សុះ​សាយ​ជុំ​វិញ​ទំនាក់ទំនង​ស្នេហា​ជា​មួយ​ព្រះ​នាង​ Stephanie របស់​ប្រទេស​ម៉ូណាកូ។ យោ​ង​តាម​​ឯកសារ​ប្រវត្តិ​របស់​លោក​បង្ហាញ​ថា លោក​ Lowe និង​បុត្រី​របស់​​​ព្រះ​អង្គ​ម្ចាស់​ Prince Rainer ទី​៣​បាន​ជួប​គ្នា​ឆ្នាំ​១៩៨៦។ មួយ​ថ្ងៃ​ក្រោយ​មក​ តារា​សម្តែង​ Rob បាន​ផ្លាស់​ទៅ​រស់​នៅ​អាផាត់មិន​របស់​ព្រះ​នាង​។

៥. តារា​ស្រី​​ Diane von Furstenberg

តារា​ស្រី​ដែល​ជា​អ្នក​ឌីហ្សាញ​បែលហ្ស៊ិក​កាត់​អាមេរិក​បាន​រៀប​ការ​នឹង​ព្រះ​អង្គ​ម្ចាស់​ Egon von Furstenberg ​ពី​ឆ្នាំ​១០៦៩​ដល់​១៩៧២។ យ៉ាង​ណា នាង​បាន​បាត់បង់​តួនាទី​ជា​ព្រះ​នាង​ម្ចាស់​ បន្ទាប់​ពី​លែង​លះ​គ្នា។

៦. តារា​ស្រី​ Naomi Campbell

តារា​ស្រី​ក្នុង​រឿង​ Empire បាន​ត្រូវ​បាន​គេ​ដឹង​ថា​មាន​ទំនាក់ទំនង​ស្នេហា​ជា​មួយ​ព្រះ​អង្គ​ម្ចាស់​ Albert ទី​១​របស់​ប្រទេស​ម៉ូណាកូ។ អ្នក​ទាំង​ពីរ​បាន​បង្កើត​ស្នេហា​ជា​ច្រើន​ឆ្នាំ​ ហើយ​នាង​ Campbell បាន​ចូល​ទៅ​ព្រះ​រាជ​វាំង​ឆ្នាំ​២០១១​​ក្នុង​ព្រះ​ព្រះ​រាជពិធី​​អភិសេក​មួយ។

៧. តារា​ស្រី​ Jamie Lee Curtis

តួ​សម្តែង​ក្នុង​រឿង​ The Freaky Friday បាន​ក្លាយ​ជា​សមាជិក​រាជ​វង្ស​ចក្រភព​អង់គ្លេស​នៅ​ពេល​នាង​​បាន​រៀប​ការ​នឹង​ព្រះ​អង្គ​ម្ចាស់​ Christopher Guest ​ក្នុង​ឆ្នាំ​១៩៨៤។

៨. តារា​ស្រី​ Claudia Schiffer

តារា​ស្រី​រូប​នេះ​​ក៏​ល្បី​មាន​ទំនាក់​ទំនង​ជា​មួយ​ព្រះ​អង្គ​ម្ចាស់​ Prince Albert របស់​ប្រទេស​ម៉ូណាកូ​ដែរ។ យ៉ាង​ណា ព្រះ​អង្គ​ម្ចាស់​​បាន​ប្រាប់​កាសែត​ The Washington Post ថា​ មិន​ចង់​និយាយ​រឿង​នេះ​ទេ។

៩. តារា​ស្រី​ Zsa Zsa Gabor

តារា​ស្រី​ល្បី​ឈ្មោះ​ Gabor បាន​ជួប​ព្រះ​អង្គ​ម្ចាស់​ Frederic Prinz von Anhalt ដែល​ជា​ប្តី​ទី​៩​របស់​នាង​ក្នុង​ហាង​មួយ​នៅ​អាមេរិក​ កាល​ឆ្នាំ​១៩៨៦។ ​មួយ​ឆ្នាំ​ក្រោយ​មក​ អ្នក​ទាំង​ពីរ​បាន​រៀប​ការ​រស់​នៅ​ជា​មួយ​គ្នា​រហូត​នាង​បាន​ស្លាប់​កាល​ពី​ឆ្នាំ​២០១៦៕ ​​

ប្រភព៖ Usmagazine ប្រែ​សម្រួល៖ ជាន ចាន់រ៉ា

មតិយោបល់