• 2018-02-18 02:52:41
  • ភាពយន្ត

Monster Hunt 2 បញ្ចាំង​​ថ្ងៃ​ដំបូង​ បំបែក​ឯតទគ្គកម្ម​ចំណូលនៅចិន​បាត់​​

  • 2018-02-18 02:52:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាក់​បញ្ចាំង​ថ្ងៃ​ដំបូង​កាល​ពី​ថ្ងៃ​សុក្រ​​ចំ​ថ្ងៃ​ចូលឆ្នាំចិន Monster Hunt 2 បាន​ក្លាយ​ទៅ​ជា​ខ្សែភាពយន្ត​ចិន​ដំបូង​ដែល​រក​ចំណូល​បាន​ច្រើន​បំផុត​​ដល់​ទៅ ៩៧​លាន​ដុល្លារ​ត្រឹម​១​ថ្ងៃ ដោយ​បាន​បំបែក​កំណត់ត្រា Detective Chinatown 2 ដែល​ធ្លាប់​រក​ចំណូល​បាន​ច្រើន​បំផុត​នៅ​ថ្ងៃ​បើកឆាក​​បាន​ចំនួន​ ៥៩ ​លាន​ដុល្លារ។ នេះ​បើ​តាម​សារព័ត៌មាន Forbes ទើប​បាន​ចុះ​ផ្សាយ។ ​

នាង Bai Baihe និង លោក Jing Boran តារាសម្តែង​ក្នុង​រឿង Monster Hunt 2

​​អ្នក​ប្រមាញ់​សត្វ​ចម្លែក ឬ Monster Hunt 2 របស់​អ្នកនិពន្ធ Roman Hui គឺ​ជា​រឿង​ដែល​ផ្អែក​លើ​ Monster Hunt ឆ្នាំ ២០១៥ ដែល​កាលណោះ Monster Hunt បាន​កើប​លុយ​ប្រមាណ​ ៣៨២​លាន​ដុល្លារ។ វា​ជា​រឿង​បែប​ផ្សងព្រេង វាយប្រហារ ដែល​មាន​តួអង្គ​មនុស្ស​ និង គំនូរ​ជីវចល​ជាមួយ​គ្នា។ Monster Hunt 2 សំដែង​ដោយ​តួកុន និង ជា​តារា​ចម្រៀង​ផង គឺ​លោក​ Jing Boran និង តារាស្រី​នាង Bai Baihe។​

ទោះ​ជា​មិនមែន​ជា​រឿង​សង្គ្រាម​ពិភព​ផ្កាយ​របស់​ក្រុមហ៊ុន Walt Disney ក៏​ដោយ​ ខ្សែភាពយន្ត​ចិន​អាច​កើប​លុយ​បាន​សន្ធឹកសន្ធាប់​ពី​អតិថិជន​ក្នុង​ស្រុក​ ​ដែល​មាន​ចំនួន​រាប់​ពាន់​លាន​នាក់​៕

ប្រភព៖ Forbes ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់