• 2018-02-19 08:30:00
  • ស្ទីលតារា

សម្រស់​តារា​វ័យ​១៦​ឆ្នាំ កើន​មិន​ស្ទើរ​ ពេល​ពាក់​គ្រឿង​អលង្ការ​លំដាប់​ខ្ពស់​បែប​នេះ

  • 2018-02-19 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លឹម កញ្ញា ជា​តារា​សម្ដែង​ពន្លក​ថ្មី​មាន​វ័យ​ត្រឹម​តែ​១៦​ប៉ុណ្ណោះ តែ​បើ​និយាយ​ពី​សម្រស់​វិញ​គឺ​មិន​ចាញ់​តារា​​រៀម​ច្បង​លំដាប់​ប្រទេស​នា​ពេល​បច្ចុប្បន្ន​ឡើយ។ ភាព​ស្រស់​បំព្រង​របស់​នាង​បាន​ទាក់​ចិត្ត​ឲ្យ​ផលិតករ​ជា​ច្រើន​ កក់​នាង​ទុក​ដើម្បី​ធ្វើ​ជា​តួ​ឯក​នា​ពេល​អនាគត​ទៀត​ផង។

ងាក​មក​កាន់​ស្ទីល​តុប​តែង​ខ្លួន​វិញ​តារា​ស្រី​ចំទើរ​រូប​នេះ និយម​លេង​ម៉ូដសុភាពៗ​បែប​ស្រគត់ស្រគំ​តាម​ទំនោរ​ចិត្ត និង​វ័យ​របស់​នាង។ ផ្ទុយ​ទៅ​វិញ​ នា​ពេល​ថ្មីៗ​នេះ កញ្ញា បាន​បង្ហាញ​ស្ទីល​ប្លែកបែប​ស្ត្រី​អភិជន​ ក្នុង​ឈុត​គ្រឿង​អលង្ការ​លំដាប់​ខ្ពស់ ដែល​មើល​ទៅ​ពិត​ជា​ស័ក្ដិសម និង​លើក​សម្រស់​ស្រី​តូចកាន់​តែ​​ថ្លៃ​ថ្នូរ​​​មិន​ធម្មតា​ឡើយ៕

ចុច​ឆ្វេង​ស្ដាំ​ដើម្បីមើល​​ម៉ូដ​គ្រឿងអលង្ការ​ស្អាតៗ៖

អត្ថបទ៖ សុខណា

គ្រឿងអលង្ការ​ពី​ហាង៖ ពេជ្រ ចិន្តា, ទីតាំង៖ ផ្សារទំនើបសុវណ្ណា ជាន់ទី១

មតិយោបល់
អត្ថបទពេញនិយម