• 2018-02-21 03:38:57
  • ព័ត៌មាន

សាយ សៀរ៉ា ជួប​ហេតុការណ៍​​ស្មាន​មិន​ដល់​ទៅ​លេង​នៅ​កូរ៉េ​លើក​ដំបូង​​

  • 2018-02-21 03:38:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះ​ជា​លើក​ទី​១​​​ក្នុង​ឆាក​ជីវិត​​​សម្រាប់​​​ សាយ សៀរ៉ា ​ធ្វើ​​ដំណើរ​​លំហែ​កាយ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ក្នុង​គោល​បំណង​​ទៅ​ទស្សនា​ព្រឹល​ទឹក​កក​ដែល​ធ្លាក់​នៅ​ទីនោះ​​ អំឡុង​ពេល​​ចូល​ឆ្នាំ​​ប្រពៃណី​ចិន​ និង​វៀតណាម​។

សាយ សៀរ៉ា បាន​រៀប​រាប់​ថា ខ្លួន​ពិត​ជា​សប្បាយ​ចិត្ត​​​ឥត​ឧបមា​​ ពេល​បាន​ឃើញ​ព្រឹល​ទឹក​កក​ធ្លាក់​​​​នៅ​ប្រទេស​កូរ៉េ​ ​ ព្រោះ​នេះ​គឺ​ជា​លើក​ទី​១​ក្នុង​ឆាក​ជីវិត​ ដែល​រូប​លោក​ពើប​ប្រទះ​​អាកាស​ធាតុ​បែប​នេះ កន្លង​មក​ធ្លាប់​តែ​ឃើញ​នៅ​តាម​ទូរទស្សន៍​ ទស្សនាវដ្ដី ​ហ្វេស​ប៊ុក​ ​តែប៉ុណ្ណោះ​​។

លោក​ថា​៖​" គ្រាន់​តែ​ទៅ​ដល់​ឃើញ​​ធ្លាក់​ព្រឹល​ និង​ទឹក​កក​បង​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ ព្រោះ​យើង​អត់​ដែល​បាន​ឃើញ ហើយ​ខ្ញុំ​បាន​ទៅ​​ចាប់​កាន់​​ ព្រឹល​ដែល​ធ្លាក់​មក​។ ពេល​ខ្ញុំ​ទៅ​ដល់​កូរ៉េ​ហ្នឹង​អាកាស​ធាតុ​ចុះ​ត្រជាក់​ដក​៤ អង្សា​ ទៅ​ ដក​៦ អង្សា​​ ត្រជាក់​​ខ្លាំង​មែន​ទែន​" ។

ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​កូរ៉េ​លើក​ទី១​ អំឡុង​ពេល​ចូល​ឆ្នាំ​ចិន​​ សាយ​ សៀរ៉ា ​ទៅ​ជាមួយ​ក្មួយ​ និង​មិត្តភ័ក្ដិ​​​​​២​រូប​ទៀត​រយៈ​ពេល​៥​ថ្ងៃ​ ដោយ​លោក​បាន​បាន​ចំណាយ​ថវិកា​អស់​ជាង​១​ពាន់​ដុល្លារ​ទាំង​ការ​ហូប​ចុក​ និង​ស្នាក់​នៅ​៕​​​

​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់