• 2018-02-23 11:12:42
  • ស្ទីលតារា

តោះ មើល​ឈុត​ក្រៅ​ឆាក​នេះ​ទាំង​អស់​គ្នា មាន​អី​ប្លែក

  • 2018-02-23 11:12:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​ទម្លុះ​ទីផ្សារ លោក អេនឌី បាន​សម្រុក​ចេញ​បទ និង​វីដេអូ​ចម្រៀង​បន្ត​បន្ទាប់​នា​រយៈ​ចុង​ក្រោយ​នេះ។ នៅ​មុន​នេះ​លោក​ទើប បញ្ចេញ​វីដេអូ​ចម្រៀង​សិចស៊ី​ជាមួយ ពេជ្រ អាវីហ្សា ក្នុង​បទ "មន្ត​ស្នេហ៍​ព្រះចន្ទ" ស្វាគមន៍​បុណ្យ​ចូល​ឆ្នាំ​ចិន។

ឥឡូវ​លោក​គ្រោង​នឹង​បញ្ចេញ​វីដេអូ​ចម្រៀង​ថ្មី​ទៀត​ក្នុង​ពេល​ឆាប់​ៗ​នេះ។ ប៉ុន្តែ​ឥឡូវ​លោក​បាន​បញ្ចេញ​វីដេអូ​ក្រៅ​ឆាក​មួយ​សម្រាប់​បទ​ដែល​ត្រៀម​ចេញ​នេះ ដែល​​សម្ដែង​ជា​វីជេ​អាណូ។ ដោយ​សារ តួ​ស្រី​ខាន​សម្ដែង​យូរ អេនឌី ប្រាប់​ថា មិន​ងាយ​ទេ​វីដេអូ​ចម្រៀង​មួយ​នេះ។

តោះ...ទស្សនា​ទាំង​អស់​គ្នា!

អត្ថបទ៖ ទារិកា

មតិយោបល់