• 2018-02-24 07:05:00
  • ព័ត៌មាន

អម្ពរ ទេវី លេច​មុខ​ជាមួយ ទេព រិនដារ៉ូ ចុះ​ទៅ​ចែក​អំណោយ​ដល់​សិក្សា​នុសិស្ស នៅ​បាត់​ដំបង

  • 2018-02-24 07:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្តែងជើងចាស់អ្នកស្រី អម្ពរ​ទេវី បាន​ចុះ​ទៅ​ចែក​អំណោយ​សម្ភារៈសិក្សាដល់​ប្អូនៗ​សិក្សានុសិស្ស នៅ​ក្នុង​ខេត្ត​បាត់ដំបង​ជាមួយ​សិល្បករ​ជាច្រើន​រូប ពិសេស​ដៃគូ​សម្តែង​ដ៏​ស័ក្តិសមលោក ទេព រិនដារ៉ូ។

ការ​ចែក​អំណោយ​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​អ្នកស្រី​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​ពាលី​រឿង «ឆន្ទា» ដែល​អ្នក​ស្រី​កំពុង​សម្តែង និង​រឿង​មួយ​ទៀត​របស់​ផលិតកម្ម LD Picutre ដែរ គឺ​រឿង «ម្ចាស់​ក្រោល​ដំរី» នៅ​ទឹក​ដី​ដ៏​ចំ​ណាស់​នា​ខេត្ត​បាត់​ដំបង។

បើតាមការឲ្យដឹងពីតារាសម្តែង ទេព រិនដារ៉ូ អំណោយដែលចែកជូនដល់សិស្សៗទាំងនោះរួមមាន ប៊ិច សៀវភៅ កង់ ជាដើម ហើយសម្ភារៈសិក្សាទាំងនោះបានមកពីទឹកចិត្តរបស់សិល្បករដែលបានចូលរួមសម្តែងក្នុងរឿងទាំងពីរខាងលើ។

ពិធី​ក្រុង​ពាលី និង​ចែក​អំណោយ​នេះ​ដែរ ធ្វើ​ឡើង​នៅ​ភូមិវត្តសម្តេច ឃុំ​តា​ប៉ុន ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ​២០១៨​កន្លងទៅនេះ៕

អត្ថបទៈ រត្នន៍

មតិយោបល់