• 2018-02-25 06:54:03
  • ជីវិតតារា

សំណាង​ណាស់​ ឆាយ វីរៈយុទ្ធ និង​ ពៅ​ លីដា ទទួល​បាន​កា​ដូ​រាប់​ម៉ឺន​ដុល្លារ​​​ដោយ​មិន​បាច់​ប្រឹង​

  • 2018-02-25 06:54:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិត​ជា​សំណាង​ខ្លាំង​ណាស់​​សម្រាប់​តារា​ចម្រៀង​ ឆាយ វីរៈយុទ្ធ និង​ ពៅ​ លីដា បាន​ទទួល​កាដូ​រថយន្ត​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​​ ដោយ​មិន​បាន​ខិត​ខំ​ប្រឹង​ប្រែង​សូម្បី​តែ​បន្តិច។

ថ្មី​​ៗ​នេះ​ ឆាយ វីរៈយុទ្ធ ​បាន​កាដូ​រថយន្ត​ម៉ាក​Chevrolet Trail Blazer ស៊េរី​ឆ្នាំ ២០១៧ ដែល​មាន​តម្លៃ​ជិត ១០​ម៉ឺន​ដុល្លារ​អាមេរិក​​ ពី​ក្រុម​ហ៊ុន​ Chevrolet ​ដោយ​មិន​អស់​លុយ​សូម្បី​តែ​មួយ​រៀល​។

មក​ទល់​បច្ចុប្បន្ន តាំង​ពី​លេច​មុខ​ក្នុង​សិល្បៈ ក្នុង​នាម​ជា​តារា​ចម្រៀង​អាជីព​មក ឆាយ វីរៈ​យុទ្ធ បាន​ប្រើ​ប្រាស់​រថយន្ត​អស់​៦​គ្រឿង​ហើយ បូក​រួម​ទាំង​រថយន្ត​ថ្មី​ទើប​ទទួល​បាន​តាម​រយៈ​ការងារ​ជា​អ្នក​ផ្សព្វផ្សាយ​ពាណិជ្ជ​នាម​របស់​ក្រុមហ៊ុន​រថយន្ត​ខាង​លើ​នា​ពេល​នេះ​ផង។ ប៉ុន្តែ​ថា បច្ចុប្បន្ន គឺ​លោក​ប្រើ​ប្រាស់​តែ​រថយន្ត​ទំនើប​ទើប​ទទួល​បាន​តែ​មួយ​គត់​តែ​ប៉ុណ្ណោះ។

រថយន្ត​ ឆាយ វីរៈយុទ្ធ ទទួល​បាន​គ្មាន​អស់​លុយ​សូម្បី​តែ​១​រៀល​

ចំណែក​ឯ​ស្រី​​ស្អាត​ ពៅ លីដា វិញ​​នៅ​ព្រឹក​មិញ​នេះ​ បាន​ទទួល​កាដូ​រថយន្ត​​ Lexus 570 ​ស៊េរី​ឆ្នាំ​២០១៨ យ៉ាង​ថ្មី​ស្រឡាង​មួយ​គ្រឿង​​ពី​អ្នក​ម្ដាយ​របស់​នាង​ ។ ចំពោះ​ការ​ដា​ដូ​នេះ​បាន​ធ្វើ​ឲ្យ​តួ​ឯក​ស្រី​ក្នុង​រឿង​​"ដួង​ច័ន្ទ​ដួង​ចិត្ត​" រំជួល​ចិត្ត​ស្ទើរ​ស្រស់​ទឹក​ភ្នែក​ទៅ​ហើយ​។

នាង​ថា​"​ម៉ាក់​ គាត់​​បាន​ទិញ​កាដូ​ឲ្យ​​​រថយន្ត​ Lexus 570 ២០១៨​ ឲ្យ​ខ្ញុំ​មួយ​​គ្រឿង​តម្លៃ​ ២៣៨ ០០០ ដុល្លារ​អាមេរិក​​(​ម្ភៃ​បី​ម៉ឺន​​ប្រាំ​បី​ពាន់​ដុល្លារ​អាមេរិក​) ។ នាង​ខ្ញុំ​​សុំ​អរគុណ​ម៉ាក់​ ជូន​ពរ​ឲ្យ​ម៉ាក់​មាន​សុខ​ភាព​ល្អ​​​​សម្រាប់​កាដូ​រថយន្ត​ថ្មី​មួយ​គ្រឿង​នេះ​"៕​​​​​

ពៅ លីដា ទទួល​បាន​កាដូ​រថយន្ត​ពី​អ្នក​ម្ដាយ​
រថយន្ត ពៅ លីដា ទទួល​បាន​ពី​ម្ដាយ​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់