• 2018-02-26 06:27:45
  • ជីវិតតារា

គៀត សុវណ្ណាឡាង៖ ទំនាក់ទំនងជាមួយ លឹម ជាឡាយ គ្មានអ្វីត្រូវលាក់បាំង

  • 2018-02-26 06:27:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្តែង គៀត ​សុវណ្ណាឡាង ថា​គ្មាន​អ្វី​ត្រូវ​លាក់​​បាំង​ទេ​ សម្រាប់​ទំនាក់​ទំនង​​នាង និង​លោក លឹម​ ជាឡាយ។ បើ​សិន​មាន​ដំណឹង​ល្អ​នាង​នឹង​ប្រកាស​ដល់​ទស្សនិកជន​បាន​ដឹង​ ប៉ុន្តែ​ពេល​នេះ​ស្រីស្រស់រូបនេះថា ត្រឹម​តែ​ជា​មិត្ត​រួម​អាជីព​ប៉ុណ្ណោះ​ គ្មាន​ធ្វី​លើសពីនេះឡើយ។​

ភាព​ស័ក្តិសម​នៃ​ការ​សម្ដែង​ ហើយ​ជា​ញឹក​ញាប់​អ្នក​ទាំង​ពី​រតែងមាន​វត្ថមានក្បែរគ្នា ស្ទើរគ្រប់កម្មវិធី​ ​បាន​ធ្វើ​ឲ្យ​ទស្សននិកជន​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ ចំពោះ​តារា​សម្ដែង​មួយ​គូនេះ​ ។ ជាពិសេស​តែង​តែ​យល់​ថា​អ្នក​ទាំង​ពី​​ជា​គូស្នេហ៍​ពិត​នៅ​ខាង​ក្រៅ​ឆាក​ទៀត​ផង​។

ជុំ​វិញ​ការ​ចោទ​ខាង​លើ​តារា​រូប​ស្រី​ស្រស់​ គៀត សុវណ្ណាឡាង បាន​ប្រាប់ថា​ សកម្ម​ភាព​កន្លង​មក​នាង​តែង​ហៅ​លោក​ជា​ឡាយ​ជា​លោក​ប្ដី​ គឺ​នាង​ហៅ​តាម​សាច់​រឿង​ដែល​នាង​សម្ដែង​រួម​គ្នា​តែប៉ុណ្ណោះ។ ចំណែក ការ​សម្ដែង​ជាមួយ​គ្នា​មាន​ភាព​ស័ក្តិ​សម​ គឺ​មក​ពី​ការ​យល់​ពី​គ្នា​ច្រើន រវាង​គ្នា​នឹង​គ្នា​​។

«អូ​! បើ​ខ្ញុំ​នឹង​បង​ជា​ឡាយ​ស្រឡាញ់​គ្នា​មែន​ខ្ញុំ​អត់​មាន​អ្វី​ទេ​ត្រូវលាក់បាំងទេ ខ្ញុំនិងប្រកាសជាសាធារណៈ ព្រោះ​ធ្វើ​ឲ្យ​ខ្ញុំ​ និង​គាត់​កាន់​​តែ​មាន​អ្នក​គាំទ្រ​ខ្លាំង​ទៀត​ ដោយសារមហាជន​លោក​ចង់​​ឲ្យ​ខ្ញុំ​ស្រឡាញ់​គ្នា​នោះ​។ តែ​ពេល​នេះ​យើង​ទាំង​ពី​រត្រឹម​ជាមិត្ត​រួម​អាជីព​​និង​ជា​ដៃ​គូរ​សម្ដែង​ប៉ុណ្ណោះ។ អូ! មាន​អ្វី​​បង​ឡាយ​គាត់​ជា​មនុស្ស​ល្អ​គាត់​ជា​សុភាព​បុរស​ម្នាក់​ ខ្ញុំ​ធ្វើ​ខុស បន្តិច​បន្តួច​គាត់​មិន​ប្រកាន់​ខឹង​ទេ​ ហើយ​ស៊ូ​ជាមួយ​ការ​ងារ​ច្រើន។ »គៀត សុវណ្ណាឡាង បញ្ជាក់។​

ទោះជា​យ៉ាង​ណា​តារា​ស្រី​​រូប​នេះ​មិន​បាន​បញ្ជាក់​ថា​ភាព​ជា​មិត្ត​រួម​អាជីព​នៅ​តែ​រក្សា​បាន​រហូត​ មិន​ប្រែ​ប្រួល​នោះ​ទេ ព្រោះ​នាង​​ថា​ នាង​មិន​អាច​​ដឹង​ពី​អនាគត​។ តារា​​សម្ដែង​ ស្រី​ស្អាត​​ប្រុស​សង្ហា​មួយ​គូ​នេះ​ បាន​ចាប់​ដៃ​សម្ដែង​ជាមួយ​គ្នា​ជា​ច្រើន​រឿង​ដែល​ទទួល​បាន​ការគាំទ្រយ៉ាងខ្លាំង មាន​ដូច​ជា​រឿង "ក្រមុំ​បាយ​ឆា"​ "អាពាហ៍ពិពាហ៍​ចម្លែក​"ជាដើម ដែល​ការ​សម្ដែង​នោះ​សាក​សម​ដូច​ជា​គូរ​ស្នេហ៍​ពិតៗ៕

អត្ថបទ៖ ច្រឹក ស្រីអូន

មតិយោបល់