• 2018-02-27 04:47:59
  • ស្ទីលតារា

ម៉ូដែល​​ស្អាត​ៗ​​ក្លាយ​ជា​សត្វ​ព្រៃ ក្រោម​ស្នាដៃ​អ្នក​ច្នៃ​ម៉ូដ​កម្ពុជា

  • 2018-02-27 04:47:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​តារា​ម៉ូដែល​មួយ​ក្រុម​បាន​បង្ហាញ​ស្ទីល​ដ៏​អស្ចារ្យ​ជា​មួយ​ការ​តុប​តែង​ខ្លួន​ជា​សត្វ​ព្រៃ ដែល​ឈុត​ទាំង​នេះ​សុទ្ធ​តែ​ជា​ស្នាដៃ​របស់​អ្នក​ច្នៃ​ម៉ូដ​កម្ពុជា ម៉ែន សីហា ហៅ Olivia ធ្វើ​ឡើង​ទាំង​អស់។

លោក​ សីហា

លោក សីហា បាន​ឲ្យ​ដឹង​ថា​ឈុត​ទាំង​នេះ​មាន​សរុប​១៥​ឈុត​ដែល​លោក​​ចំណាយ​កាត់​ដេរ​ឡើង​រយៈ​ពេល២​ខែ ក្រោម​ប្រធានបទ​ "Animal Majesty” មាន​ន័យ​ថា ស្ដេច​សត្វ​ព្រៃ ត្បិត​សម្លៀក​បំពាក់​ទាំង​នោះ​សុទ្ធ​តែ​ធ្វើ​ឡើង​ក្នុង​ទម្រង់​ជា​ម្ចាស់ក្សត្រី​។

អ្នក​ច្នៃ​ម៉ូដ​ដដែល​បន្ត​ថា៖ "ឈុត​ទាំង​នេះ​គឺ​បង​ Design ដក​ស្រង់​ចេញ​ពី​សត្វ​ព្រៃ​ខ្មែរ ក្នុង​គោល​បំណង​ថា​យើង​ត្រូវ​តែ​ស្រលាញ់​សត្វ​ព្រៃ។ ហើយ​ខ្ញុំ​ដក​ស្រង់​នេះ​សុទ្ធ​តែ​ជា​ឈុត​ Queen ទាំង​អស់​ ដើម្បី​ឲ្យ​ស្រប​នឹង​ប្រធានបទ Animal Majesty។ ម្យ៉ាង​លោក​ក៏​មាន​គម្រោង​ថត​វីដេអូ​អប់រំ​ជា​​ Story Fashion ទាក់​ទង​នឹង​សត្វ​ព្រៃ៕

តោះ​ទស្សនាឈុតស្អាតៗទាំងអស់គ្នា!

អត្ថបទ៖ សុខណា

មតិយោបល់