• 2018-03-04 03:10:20
  • ព័ត៌មាន

ម៉ានិត ចេញ​ពី​ហង្សមាស ផ្លូវការ

  • 2018-03-04 03:10:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀង ម៉ានិត បានសរសេរនៅលើគណនីហ្វេសប៊ុកថា រូបលោកមិនបន្តបម្រើការងារនៅក្រុមហ៊ុន ហង្សមាស ទៀតឡើយ។ ការប្រកាសនេះធ្វើឡើងក្រោយពេលដែល ម៉ានិត បញ្ចប់កិច្ចសន្យាបម្រើការងារនៅទីនោះរយៈពេល៥ឆ្នាំ។

ក្នុងសារដ៏វែងអន្លាយនោះ តារាចម្រៀង និងជាអ្នកនិពន្ធប្រលោម​លោក​បែប​ស៊ើប​អង្កេតរឿង "បេសកកម្ម​មួយ"  បានសរសរថា «រយៈពេលប្រាំឆ្នាំកន្លងមកនេះ មានមនុស្សជាច្រើនបាននិយាយពីចំណុចអវិជ្ជមាននៃការដែលខ្ញុំចូលធ្វើជាតារាចម្រៀងនៅផលិតកម្មមួយនេះ គេនិយាយថា ធ្វើបែបនេះទើបត្រូវ ធ្វើបែបនោះខុសហើយ ខ្ញុំមិនគួរបែបនេះ ខ្ញុំមិនគួរបែបនោះ តែជាក់ស្ដែងខ្ញុំមិនដែលស្ដាយក្រោយក្នុងបម្រើការងារនៅទីនោះឡើយ»។

ចំពោះមូលហេតុនៃការចាកចេញពីក្រុមហ៊ុនហង្សមាស ម្ចាស់បទ «អន់ចិត្ត» អះអាងថាមិនមែនជាការចុះចាញ់ ឬបរាជ័យ តែវាជាការចាកចេញដើម្បីបន្តដំណើរទៅមុខ ស្វែងរកគោលដៅ និងក្ដីស្រមៃថ្មីមួយ៕

អត្ថបទ៖ ដេត ធន្នី

មតិយោបល់