• 2018-03-06 07:54:23
  • ភាពយន្ត

រឿង "Mulan” ពន្យារ​ថ្ងៃបញ្ចាំងជាថ្មី​ រ​​ហូត​ដល់​ឆ្នាំ ២០២០

  • 2018-03-06 07:54:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​វិប​​សាយ The Hollywood Reporter បាន​ឲ្យ​ដឹង​ថា ខាង​ស្ទូឌីយោ​ផលិត​រឿង​ "Mulan" បាន​ប្រកាស​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​​ព្រហស្បតិ៍​មុន​ ថារឿង​មួយ​នេះ​នឹង​ត្រូវ​ពន្យារ​ពេល​ជា​ថ្មី​ម្ដង​ទៀត ដែល​អាច​នឹង​បញ្ចាំង​ជា​ផ្លូវ​ការ​នៅ​គ្រប់​បណ្ដា​រោង​កុន​នៅ​ថ្ងៃ​ទី​២៧ ខែ​មិនា ឆ្នាំ​២០២០វិញ។

ដំបូង​ឡើយ​ ខ្សែ​ភាពយន្ត​រឿង "Mulan”នេះ មាន​គម្រោង​នឹង​ចាក់​បញ្ចាំង​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី០២​ខែ​វិច្ឆិកា ឆ្នាំ​២០១៨​នោះ ត្រូវ​បាន​ប្រកាស​ថា​នឹង​ត្រូវ​លើក​ទៅ​បញ្ចាំង​ក្នុង​អំឡុង​ពេល​ណា​មួយ​ក្នុង​ឆ្នាំ​២០១៩​។

ខ្សែ​ភាពយន្ត​រឿង "Mulan” នេះ​ដែរ ត្រូវ​បាន​ថត​នៅ​ប្រទេស​មួយ​ចំនួន​ដូច​ជា ប្រទេស​ចិន ញ៉ូហ្សេឡែន និង​ប្រទេស​អូស្ត្រាលី៕ ​​

ចុចអាន៖

ប្រភព៖ nextshark ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់