• 2018-03-07 06:50:00
  • ជីវិតតារា

គួរ​ឲ្យ​ស្រលាញ់! Chris Hemsworth នាំ​កូន​ស្រី​អាយុ​ប្រាំ​ឆ្នាំ​ជិះ​ស្គី​លើ​ទឹក​

  • 2018-03-07 06:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ត្រឹម​តែ​ជា​តារា​ហូលីវូដ​សង្ហា​លំដាប់​កំពូល​ប៉ុណ្ណោះ​ទេ Chris Hemsworth ក៏​ជា​ឪពុក​និង​ស្វាមី​ដ៏​ល្អ​មួយ​រូប​ផង​ដែរ។

តួ​អង្គ Thor ពី​រឿង​ Avenger បាន​ចំណាយ​ពេល​ផ្ទាល់​ខ្លួន​ជាមួយ​ក្រុម​គ្រួសារ​នៅ​ឆ្នេរ Byron Bay ប្រទេស​អូស្ត្រាលី ដោយ​ប្រែ​ប្រួល​ពី​ Super Hero នៅ​ក្នុង​សាច់​រឿង​មក​ជា Super Dad វិញ​ម្ដង ដោយ​ដាក់​កូន​ស្រី​អាយុ​ប្រាំ​ឆ្នាំ India Rose ជិះ​លើ​ខ្នង​ពេល​ជិះ​ស្គី​តាម​ទឹក​រលក​សមុទ្រ​ពិត​ជា​គួរ​ឲ្យ​ស្រលាញ់។

Chris បាន​បង្ហោះ​រូប​ទាំង​នេះ​នៅ​លើ​បណ្ដាញ​សង្គម​ Instagram របស់​ខ្លួន​ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​ទន់​ជង្គង់​ដោយ​សម្រស់​ស្រស់​សង្ហារ​និង​ភាព​ផ្អែម​ល្ហែម​ចំពោះ​គ្រួសារ​របស់​លោក។

អ្នក​គាំទ្រ​ម្នាក់​បាន​សរសេរ​ថា៖ "នេះ​គឺ​រូប​ភាព​ដ៏​គួរ​ឲ្យ​ស្រលាញ់​បំផុត​ដែល​ខ្ញុំ​បាន​ឃើញ​។" មិន​ត្រឹម​តែ​ប៉ុណ្ណោះ លោក Hemsworth ក៏​ត្រូវ​បាន​គេ​សរសើរ​ថា​ចេះ​គ្រប់​គ្រង​ពេល​វេលា​បាន​ល្អ ជាជាង​ចំណាយ​ពេល​តែ​នៅ​ហូលីវូដ ប៉ុន្តែ​ឆ្លៀត​​ចំណាយ​ពេល​ល្អ​ៗ​ជា​ច្រើន​ជាមួយ​សមាជិក​គ្រួសារ​ដែល​តារា​ល្បីៗ​គ្រប់​រូប​គួរ​យក​តម្រាប់​តាម៕

អាន​អត្ថបទ៖

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់