• 2018-03-09 04:20:00
  • ជីវិតតារា

Jennifer Lawrence គេចពីការ​រួមភេទ ​ដោយ​សារ​របស់​គ្រោះថ្នាក់១ របស់បុរស

  • 2018-03-09 04:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែងJennifer Lawrence បាន​​សារភាព​ថា​នាង​ពិត​ជា​គេចវេះ​ពី​ការ​រួមភេទ ដោយ​សារ​តែ​របស់​មួយ​ក្នុង​ខ្លួន​មនុស្ស​ប្រុស​គឺ​គ្រោះថ្នាក់​សម្រាប់​នាង។

តារា​សម្ដែង​រូប​នេះ​បាន​និយាយ​ថា៖ "ខ្ញុំ​តែងតែ​និយាយ​ថា​ខ្ញុំ​ចូលចិត្ត​ការ​រួម​ភេទ ប៉ុន្តែ​ការ​ពិត​គឺ​នៅ​ពេល​ដែល​ខ្ញុំ​គិត​ដល់​​ពី​រឿង​នេះ​កាល​ពី​មុន​ដែល​ខ្ញុំ​ធ្លាប់​មាន​ជាមួយ​អតីត​មិត្ត​ប្រុស​របស់​ខ្ញុំ​នោះ ខ្ញុំ​និយាយ​ថា​ខ្ញុំ​ចូលចិត្ត​វា ប៉ុន្តែ​តាម​ពិត​ទៅ​គឺ​មិន​មែន​ទេ"។

តារា​សម្ដែង​វ័យ​២៧​ឆ្នាំ​រូប​នេះ​បាន​បញ្ជាក់​ថា​​នាង​ខ្លាច​មេ​ជីវិត​ព្រោះ​នាង​ខ្លាច​នឹង​ការ​មាន​​ការ​ចម្លង​មេរោគ​ណា​មួយ។ នាង​បាន​និយាយ​ថា៖ "ខ្ញុំ​ដូច​ជា​មនុស្ស​ភ័យ​ខ្លាច​នឹង​មេ​ជីវិត​ទៅ​ហើយ។ ខ្ញុំ​ឆ្លង​កាត់​មក​ដល់​សព្វ​ថ្ងៃ​នេះ​ដោយ​គ្មាន​ជំងឺ​កាមរោគ​អ្វី​ទាំង​អស់។ ប្រដាប់​ភេទ​បុរស​ពិត​ជា​គ្រោះថ្នាក់​ណាស់"។

បើ​តាម​វិប​សាយ The Sun តារា​សម្ដែង​រូប​នេះ​បាន​និយាយ​ថា៖ "ខ្ញុំ​និយាយ​ឲ្យ​ច្បាស់​ថា​ខ្ញុំ​ពិត​ជា​មិន​បាន​រួម​ភេទ​ជា​យូរ​ណាស់​មក​ហើយ។ ខ្ញុំ​ពិត​ជា​ចង់​មាន​ទំនាក់ទំនង​ស្នេហា​សារ​ជា​ថ្មី តែ​គ្រប់​គ្នា​ដឹង​ហើយ វា​ពិត​ជា​ពិបាក​ណាស់"។

គួរ​រម្លឹក​ដែរ​ថា តារា​សម្ដែង Jennifer Lawrence បាន​បែក​បាក់​គ្នា​ពី​​មិត្ត​ប្រុស​របស់​នាង Darren Aronofsky កាល​ពី​ឆ្នាំ​២០១៧ ប៉ុន្តែ​ព័ត៌មាន​លេច​ឮ​ថ្មី​ៗ​នេះ​បាន​និយាយ​ថា​នាង​​អាច​នឹង​វិល​រក​ស្នេហ៍​ចាស់​ជាមួយ​នឹង​​អតីត​មិត្ត​ប្រុស​ Nicolas Hoult៕

ចុចអាន៖

​​

ប្រភព៖ Metro ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់