• 2018-03-10 02:55:01
  • ព័ត៌មាន

នៅ​សុខ​ៗ តារា​សម្ដែង Song Joongki ស្រាប់​តែ​ជាប់​ឈ្មោះ ជា​អ្នក​គាំទ្រ​ដ៏​សំណាង​ជាង​គេ​ក្នុង​លោក!

  • 2018-03-10 02:55:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អំឡុង​ពេល​កំពុង​ផ្សាយ​ផ្ទាល់​ពី​កម្មវិធី "The List" របស់​ទូរទស្សន៍ TvN កាល​ពី​ថ្ងៃ​ទី ០៥ ខែ​មិនា​នេះ តារា​សម្ដែង Song Joongki ត្រូវ​បាន​ជ្រើស​រើស​ជា​​អ្នក​គាំទ្រ​ដ៏​ជោគជ័យ​មួយ​រូប​ដោយ​កម្មវិធី​នេះ​ផ្ទាល់។

លោកបាន​ទទួល​រហស្សនាម​នេះ​ ដោយ​សារ​​តែ​លោក​បាន​រៀបការ​ជាមួយ​តារា​ក្នុង​ដួងចិត្ត​(idol)ផ្ទាល់ គឺ​តារា​សម្ដែង Song Hyekyo។

មុន​ពេល​ដែល​លោក​ក្លាយ​ជា​តារា​សម្ដែង Song Joongki គឺ​ជា​អ្នក​គាំទ្រ​​ម្នាក់​របស់​តារា​សម្ដែង Song Hyekyo។ សូម្បី​តែ​មិត្ត​ចាស់​របស់​លោក​ ក៏​បាន​បញ្ជាក់​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ដែរ​ថា លោក​គឺ​ជា​អ្នក​គាំទ្រ​តារា​ស្រី​រូប​នេះ​ពេញ​ទំហឹង។ ហើយ​មិត្ត​ចាស់​រូប​នេះ​ពិត​ជា​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ ដែល​ក្រោយ​ចាប់​អាជីព​ជា​តារា​សម្ដែង លោក Song Joongki បាន​រៀបការ​នឹង idol រូប​នេះ។

ដោយ​ហេតុផល​នេះ​ហើយ ទើប​កម្មវិធី​របស់​ទូរទស្សន៍ TvN បាន​ជ្រើសរើស​លោក​ជា​អ្នក​គាំទ្រ​ដ៏​សំណាង​ជាង​គេ​លើ​លោក​នេះ៕

ចុចអាន៖

ប្រភព៖ kstarlive ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់