- 2018-03-10 03:20:35
- ព័ត៌មាន
នៅពេលនេះ ករុណា ពេជ្រ បង្ហើបពីរឿងចាប់ដៃគូជាមួយ មាស សុខសោភា ជាថ្មី
- 2018-03-10 03:20:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅពេលនេះ ករុណា ពេជ្រ បង្ហើបពីរឿងចាប់ដៃគូជាមួយ មាស សុខសោភា ជាថ្មី
ចន្លោះមិនឃើញ
បន្ទាប់ពីធ្លាប់ចាប់ដៃគូជាមួយគ្នាពីអតីតកាល នៅថ្ងៃនេះ ករុណា ពេជ្រ បានព្រលយពីការចាប់ដៃគ្នាជាមួយ មាស សុខសោភា សារជាថ្មី បន្ទាប់ពីច្រើនឆ្នាំមកហើយ ពួកគេធ្វើការរៀងខ្លួន។
តម្រុយនេះ ករុណា ពេជ្រ បានបញ្ចេញនៅលើ IG របស់ខ្លួន ស្ទង់ពីការគាំទ្រ។ លោកបានសរសេរថា "បើយើងទាំងពីរ ចាប់ដៃគូសម្ដែងជាមួយគ្នាសារជាថ្មីម៉េចដែរ?”។ គិតត្រឹមម៉ោង៩ ព្រឹកថ្ងៃសៅរ៍នេះ មិនទាន់ឃើញអ្នកគាំទ្រតារាចម្រៀងទាំងពីរមានប្រតិកម្មយ៉ាងណានៅឡើយ។
ជុំវិញបញ្ហានេះ ភាគីខាងប្រុសបានប្រាប់ Sabay ថា នោះមិនទាន់ជាផែនការច្បាស់លាស់មួយទេ។ “ខ្ញុំគ្រាន់តែនិយាយលេង(សើច)...តែវាក៏អត់ទាន់ច្បាស់ដែរបង ពួកខ្ញុំជួបគ្នា ក៏និយាយគ្នាលេង តែវាអត់ទាន់ច្បាស់ដែរ"។
បញ្ហាសំខាន់មួយទៀត គឺលោកកំពុងមមាញឹកជាមួយនឹងការងារគ្រប់គ្រងផ្សារនៅសៀមរាប ក្រោយលោកត្រូវផ្ទេរភារកិច្ចពីការគ្រប់គ្រងផលិតកម្ម ថោន រួចនោះ។ ដូច្នេះហើយ លោកមិនទាន់អាចមានពេលគ្រប់គ្រាន់ ទៅគិតរឿងខាងលើឲ្យច្បាស់លាស់នៅឡើយ។ យ៉ាងណា លោកក៏ទាន់ទាត់ចោលពីលទ្ធភាព ដែលពួកគេអាចនឹងចាប់ដៃគ្នាជាថ្មីនៅវេលាណាមួយខាងមុខនៅឡើយដែរ។
ករុណា ពេជ្រ និង មាស សុខសោភា ធ្លាប់ជាដៃគូចម្រៀងជាមួយគ្នាកាលពីអំឡុងឆ្នាំ ២០១០។ កាលណោះ មានបទជាច្រើនពួកគេច្រៀងរួមគ្នាមានបទ "I am Sorry” “អស់ឱកាស" “ក្រែងចិត្តសង្សារចាស់" និងបទ "ទុកឱកាសទារបេះដូងពីគេ" ជាដើម ដែលបទទាំងនេះ គឺល្បីខ្លាំងនាពេលនោះ។
តាមរយៈការចាប់ដៃគូគ្នាជាមួយដៃគូស្រីរូបនេះ អតីតអ្នកចាត់ការផលិតកម្មថោន អះអាងថា បានជួយជ្រោងកេរ្តិ៍ឈ្មោះខ្លាំងមែនទែន។ ដូច្នេះហើយ លោកឆ្លៀតពេលថ្លែងអំណរគុណ មាស សុខសោភា។ "ផ្កាមួយបាច់នេះ ជូនសម្រាប់ថ្ងៃសិទ្ធិនារី និងអរគុណគ្រប់យ៉ាង ដែល ក. មាស សុខសោភា ជួយខ្ញុំ ពីដំបូង រហូតដល់បងប្អូនខ្មែរ ស្គាល់ខ្ញុំរហូតដល់សព្វថ្ងៃនេះ...!!!“៕