• 2018-03-12 12:05:21
  • ស្ទីលតារា

ពិសេស​មែន ប្រុស​ស្អាត Nadech យក​លេខ​អាវ​បញ្ជាក់​ពី​សេចក្ដី​ស្រលាញ់ Yaya

  • 2018-03-12 12:05:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​បាន​ស៊ុត​ប៉េណាំងទី​បាន​យ៉ាង​ស្អាត កំពូល​តារា​សម្ដែង​ Nadech Kugimiya ប្រាប់​ទៅ​ពិធីករ Poodle Pajaree ក្នុង​កម្មវិធី​គម្រប់​ខួប​ទី​៤៨​ របស់​ស្ថានីយ​ទូរទស្សន៍​ថៃ​ប៉ុស្ដិ៍៣ ថា បាល់​ដែល​លោក​ស៊ុត​ចូល​គឺ​សម្រាប់​នាង​។

សម្ដី​របស់​តារា​សង្ហា​រូប​នេះ​ធ្វើ​ឲ្យ​ពិធី​ករ​ឆ្ងល់​ខ្លាំង​ ហើយ​សួរ​ទៅ​កាន់​តារា​សម្ដែង​ Nadech ថា "តើ​នារី​ម្នាក់​នោះ​ជា​នរណា​?”តារា​ឯក​រូប​នេះ​ មិន​តប​ តែ​បែរ​ជា​បែរ​ខ្នង​បង្ហាញ​លេខ​អាវ​១៨​ទៅ​វិញ។

ពិត​ជា​ស៊ី​អារម្មណ៍​ខ្លាំង អ្នក​គាំទ្រ​ជា​ច្រើន​ងឿងឆ្ងល់​ពី​អត្ថន័យ​របស់​លេខ​អាវ​១៨​នេះ​ខ្លាំង។

យ៉ាង​ណា​មិញ ទី​បំផុត​ ចម្ងល់​នេះ​ត្រូវ​បាន​ស្រាយ​បញ្ជាក់​។ លេខ​១៨ គឺ​តំណាង​ឲ្យ​ថ្ងៃ​ខួប​កំណើត​របស់​មិត្ត​ស្រី​លោក គឺ​Yaya Urassaya​ ដែល​កើត​នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​១៩៩៣​៕

ពិត​ជា​ផ្អែម​ល្ហែម​នឹង​គ្នា​មែនហ្ន៎!

ប្រភព៖ thaistarnews ប្រែ​សម្រួល៖ ម៉េង សុខហួយ

មតិយោបល់