• 2018-03-13 04:59:22
  • ព័ត៌មាន

Rolls-Royce ​រដ្ឋមន្ត្រី​ម៉ាំ​ល្ហុង ល្បី​ដល់​ថ្នាក់​តារា​ចម្រៀង​ល្បីៗ​ជួល​ថត MV គគ្រឹកគគ្រេង

  • 2018-03-13 04:59:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​កែច្នៃ​ Rolls-Royce លោក បូ​រ៉ា ហៅ​រដ្ឋមន្ត្រី​ម៉ាំ​ល្ហុង បច្ចុប្បន្ន​​នៅ​កំពុងតែ​​មាន​ទីផ្សារ​ខ្លាំង​ឡើងៗ​ហើយ។ ក្រៅ​ពី​​ជា​​មធ្យោបាយ​លក់​ម៉ាំ​ល្ហុងយ៉ាង​​មាន​​ភាព​ទាក់​ទាញ​ រថយន្ត​កែច្នៃ​មួយ​នេះ​ត្រូវ​បាន​​អ្នក​ដឹក​សម្ដែង ជួល​ទៅ​ថត ​MV ឲ្យ​តារា​ចម្រៀង​ល្បី​ៗ​ជា​បន្ត​បន្ទាប់។

លោក បូ​រ៉ា និងរថយន្ត​កែច្នៃ​ Rolls-Royce

តាម​ការ​ឲ្យ​ដឹង​ពី​ម្ចាស់​រថយន្ត​ខាង​លើ យ៉ាង​តិច​មាន​​បទ​ចម្រៀង​៤បទ របស់​តារា​ចម្រៀង​ល្បី​​៤រូប​ផ្សេង​គ្នា បាន​ជួល​រថយន្ត​ ទៅ​សម្ដែង ​​MV ជា​បន្តបន្ទាប់។ រដ្ឋមន្ត្រី​ម៉ាំ​ល្ហុង​រូប​នេះ បាន​រៀបរាប់​ឲ្យ​ដឹង​ថា បទ​ចម្រៀង​ដែល​រថយន្ត​ Rolls-Royce របស់​ខ្លួន​ធ្លាប់​បាន​សម្ដែង​មាន ​ទី១​បទ​"ខោរ​ហែក" របស់​តារា​ចម្រៀង Vid Cooler ទី២ បទ"បី​ឆ្កែ​ចូល​រាំ" របស់​តារា​ចម្រៀង ពេជ្រ សោភា ទី៣ បទ "បុក បឹបៗ " របស់​ DJ ក្ដឹប និង​បទ"កុំ​ជោរ​ប្រយ័ត្ន​ប៉ះ​​កង់" របស់​តារា​ចម្រៀង ព្រាប សុវត្ថិ។

ពេជ្រ ថៃ ថតជាមួយរថយន្ត​ Rolls-Royce

លោក បូរ៉ា បាន​លើក​ឡើង​ថា អ្នក​ដឹក​នាំ​សម្ដែង​ដែល​ជួល​រថយន្ត​ខ្លួន​ទៅ​ថត​នោះ មិនមែន​យក​តែ​រថយន្ត​នោះ​​ទេ គឺ​ថែម​ទាំង​​ជួល​​លោក​ទៅ​សម្ដែង​ផង​ដែរ។ តម្លៃ​ជួល​ថត​ Rolls-Royce​ ១បទ ថ្លៃ​៥០ ដុល្លារ ចំណែក​តម្លៃ​ខ្លួន​លោក​វិញ បាន​៥០ ដុល្លារ​ដូច​គ្នា។ " ឡាន​ខ្ញុំ​គាត់​ឲ្យ​៥០ ហើយ​ថ្លៃ​ខ្លួន​ខ្ញុំ​បាន​៥០​ដែរ អីចឹង​ម្ដងៗ​បាន​១០០ ដុល្លារ​ដែរ​ហ្នឹង" លោក បូរ៉ា ថ្លែង។

តាម​ការ​បញ្ជាក់ រថយន្ត​កែច្នៃ ​Rolls-Royce លោក បូ​រ៉ា បាន​កែ​ឆ្នៃ​ពីម៉ាស៊ីន​ម៉ូតូ ដោយ​ចំណាយ​ប្រហែល​១០លាន​រៀល​ ។ បុរស​ដែល​ចូល​ចិត្ត​ធ្វើ​អ្វី​ប្លែក មិន​ចេះ​អៀន​ខ្មាស​រូប​នេះ បាន​កែ​ឆ្នៃ​រថយន្ត​នេះ ជិត​១ឆ្នាំ​មក​ហើយ ដើម្បី​លក់​ម៉ាំ​ល្ហុង​របស់​លោក ឲ្យ​កាន់​តែ​មាន​ភាព​ទាក់​ទាញ​ពី​មហាជន។ លោក​ថា តាំង​ពី មាន​ Rolls-Royce នេះ​មក ខ្លួន​​លក់​ម៉ាំ ដាច់​ជាង​មុន​ខ្លាំង​គួរសម ហើយ​មហាជន​ក៏​កាន់​តែ​ចាប់​អារម្មណ៍​លោក​កាន់​តែ​ខ្លាំង​ផង​ដែរ៕

អត្ថបទៈ ស៊ុនហួត

មតិយោបល់