• 2018-03-16 13:32:31
  • ជីវិតតារា

ក្រោយ​ផ្ទុះ​រឿង​ប្រចណ្ឌ​ ឥឡូវ​នេះ​គូ​ស្វាមី​ភរិយា​ត្រកូល​ Song មក​ញ៉ាំ​អាហារ​​ផ្អែម​ល្ហែម​នឹង​គ្នា​ម្ដង

  • 2018-03-16 13:32:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​ទៅ​ថ្មី​ៗ​នេះ មាន​ព័ត៌មាន​បែក​ធ្លាយ​ថា ភរិយា​របស់​កំពូល​តារា​កូរ៉េ​ Song Joong Ki សម្ដែង​ក្ដី​ប្រច័ណ្ឌ​ចំពោះ​ឈុត​​ឆាក​ថើប​របស់​តារា​រូប​នេះ​ជាមួយ​តារា​ស្រី​ដទៃ​ យ៉ាងណាមិញ នៅ​ថ្ងៃ​ទី​១៥​កន្លង​ទៅ​នេះ ​គូ​ស្វាមី​ភរិយា​ត្រកូល​ Song នេះ​ បាន​ទៅ​ញ៉ាំ​អាហារ​យ៉ាង​ផ្អែម​ល្ហែម​ជាមួយ​គ្នា​។

តាម​សារព័ត៌មាន​កូរ៉េ​មួយ​បាន​ឲ្យ​ដឹង​ថា កំពូល​តារា​កូរ៉េ​ Song Joong Ki បាន​ណាត់​គ្នា​ញ៉ាំ​អាហារ​ពេល​ល្ងាច​ នៅ​ហាង​​សាច់​អាំង​កូរ៉េ​មួយ​។

ការ​ទៅ​ញ៉ាំ​អាហារ​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​ភាគី​ខាង​ស្រី តារា​សម្ដែង Song Hye Kyo បញ្ចប់​កិច្ច​ការ​ដើរ​ម៉ូដឲ្យ​ផលិត​ផល​ថែរក្សា​ស្បែក​ Sulwhasoo ។ នេះ​ជា​ការ​ឲ្យ​ដឹង​ពី​សារព័ត៌មាន​ Allkpop ។

គួរ​រំលឹក​ផង​ដែរ តារា​សម្ដែង​ត្រកូល​ Song ១​គូ​នេះ​បាន​រៀប​អាពាហ៍ពិពាហ៍​នៅ​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៧​​៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ ម៉េង សុខហួយ

មតិយោបល់