• 2018-03-20 03:30:00
  • ជីវិតតារា

Katy Perry ​ឌឺ​ Taylor Swift ចំៗ​ក្នុង​កម្មវិធី American Idol

  • 2018-03-20 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជម្លោះ​រវាង​តារា​ល្បី​ដែល​វិះ​នឹង​បញ្ចប់​កាល​ពី​ឆ្នាំ​មុន​នោះ ឥឡូវ​គឺ​នៅ​តែ​ឈ្លោះ​គ្នា​ដដែល​ទេ។ Katy បាន​សុំ​ទោស​ Taylor និង​និយាយ​ពាក្យ​ល្អៗ​ជា​ច្រើន ប៉ុន្តែ​អ្វីៗ​ត្រូវ​ផ្លាស់​ប្ដូរ​នៅ​ពេល​ Katy បាន​និយាយ​ពាក្យ​មួយ​មាត់​ក្នុង​កម្មវិធី American Idol កាល​ពី​យប់​មិញ​នេះ។

ម្ចាស់​បទ "Swish Swish” នេះ​បាន​និយាយ​លក្ខណៈ​ឌឺ​ដង​ទៅ​កាន់​ Taylor បន្ទាប់​ពី​មាន​បេក្ខជន​ម្នាក់​ចាត់​ទុក​ Taylor Swift ជា​តារា​គំរូ​របស់​លោក។

ការ​សន្ទនា​នោះ​បាន​ចាប់​ផ្ដើម​ពី​ការ​សាក​សួរ​របស់​គណៈកម្មការ​ ថា​តារា​រូប​ណា​ដែល​បេក្ខជន​នោះ​ស្រលាញ់​ពេញ​ចិត្ត​និង​រំពឹង​មើល​ជា​គំរូ។

បុរស​ម្នាក់​នោះ​និយាយ​តប​ថា៖ "ខ្ញុំ​សុំ​ទោស​ Katy តារា​ម្នាក់​នោះ​គឺ Taylor Swift។" បន្ទាប់​មក Katy ឆ្លើយ​តប​ថា៖​ "អូ! អ្នក​មិន​ចាំបាច់​សុំ​ទោស​ទេ។" បេក្ខជន​រូប​នេះ​បន្ត​ទៀត​ថា៖ "ខ្ញុំ​ស្រលាញ់​ Taylor Swift។" ស្រាប់​តែ​ពេល​នោះ​ Katy ឆ្លើយ​តប​ថា​៖ "ខ្ញុំ​ស្រលាញ់​នាង​ ក្នុង​លក្ខណៈ​ជា​អ្នក​និពន្ធ​បទ​ចម្រៀង​ម្នាក់។" នាង​និយាយ​បែប​នេះ​ទាំង​ធ្វើ​ទឹក​មុខ​ឌឺ​ដង ដែល​បញ្ជាក់​ឲ្យ​ឃើញ​ថា​ពួក​គេ​នៅ​តែ​មាន​ Bad Blood រវាង​គ្នា​និង​គ្នា។

គួរ​ឲ្យ​សោក​ស្ដាយ​ ព្រោះ​អ្នក​ទាំង​ពីរ​ធ្លាប់​ជា​មិត្ត​ជិតស្និទ្ធ​ប៉ុន្តែ​អ្វី​ៗ​ត្រូវ​បាន​ផ្លាស់​ប្ដូរ បន្ទាប់​ពី​រឿង​រ៉ាវ​ដែល​កើត​ឡើង​កាល​ពី​ឆ្នាំ ២០១៤៕

អាន​អត្ថបទ៖

ប្រភព៖ Elle ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់