• 2018-05-04 04:40:00
  • ជីវិតតារា

អុញ​នោះ​! Drake និង Rihanna លែង​ជា​មិត្តភ័ក្ដិ​នឹង​គ្នា​ហើយ!

  • 2018-05-04 04:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ទាក់ទង​គ្នា​ជា​ញឹក​ញាប់​ម្ដង​ជា​សង្សារ​ម្ដង​ជា​មិត្តភ័ក្ដិ​ ពេល​នេះ​កំពូល​តារា​ចម្រៀង Drake និង Rihanna លែង​រាប់​អាន​គ្នា​ហើយ។

នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​ទស្សនាវដ្ដី Vogue តួ​សម្ដែង​ក្នុង​រឿង "Ocean's 8” Rihanna បាន​រៀប​រាប់​ការ​ចងចាំ​ខ្លះ​ៗ អំពី​ទំនាក់ទំនង​អ្នក​ទាំង​ពីរ​ក៏​ដូច​ជា​ការ​បង្ហាញ​ខ្លួន​លើ​ឆាក​ជាមួយ​គ្នា​ នៅ​ក្នុង​កម្មវិធី MTV VMAs ឆ្នាំ ២០១៦ និង​កម្មវិធី​ប្រគល់​ពាន​ Billboard ជា​ដើម។

ចំពោះ​ស្ថាន​ភាព​ពេល​នេះ Rihanna បាន​និយាយ​ដូច្នេះ​ថា "យើង​មិន​មាន​មិត្តភាព​អ្វី​ជាមួយ​គ្នា​ទេ សម្រាប់​ពេល​នេះ​ ប៉ុន្តែ​យើង​ក៏​មិន​មែន​ជា​សត្រូវ​នឹង​គ្នា​ដែរ"។

នេះ​ដោយ​សារ​តែ​ក្រោយ​បែក​បាក់​ស្នេហា​រវាង​អ្នក​ទាំង​ពីរ​ភ្លាមៗ Drake បាន​ចាប់​ផ្ដើម​ទាក់​ទង​ជាមួយ​តារា​ស្រីៗ​ល្បីៗ​ដូច​ជា Bella Hadid និង Bria Vinaite ជា​ដើម។ ម្ចាស់​បទ "Umbrella” បាន​ប្រាប់​ទស្សនាវដ្ដី​ Vogue ថា​ពេល​នេះ​នាង​កំពុង​តែ​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​បុរស​ម្នាក់ ប៉ុន្តែ​នាង​មិន​ចង់​ប្រាប់​ឈ្មោះ​ថា​ អ្នក​ណា​នោះ​ទេ។ ប៉ុន្តែ​អ្នក​គាំទ្រ​ជា​ច្រើន​បាន​គិត​ថា​នាង​កំពុង​តែ​ទាក់​ទង​ជាមួយ​មហាសេដ្ឋី​មួយ​រួប​ឈ្មោះ Hassan Jameel។

ក្រៅ​ពី​រឿង​រ៉ាវ​ស្នេហា Rihanna បាន​កាប់​កាប់​ជំនួញ​ផ្ទាល់​ខ្លួន និង​ព្រម​ទាំង​បាន​ចូលរួម​សម្ដែង​ក្នុង​ភាព​យន្ត​ខ្នាត​ធំ​ទៀត​ផង៕

ប្រភព៖ pagesix ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់
អត្ថបទពេញនិយម