• 2018-05-04 13:50:08
  • ព័ត៌មាន

ក្ដៅ​ៗ បទ​ថ្មី ឆាយ វីរៈ​យុទ្ធ មនោសញ្ចេតនា​ស៊ី​ជម្រៅ សុខ ពិសី ស្រក់​ទឹក​ភ្នែក​ម៉ាត់​ៗ​ដោយ​ការ​ឈឺ​ចាប់

  • 2018-05-04 13:50:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទើប​តែ​ប្រមាណ កន្លះ​ម៉ោង​មុន​នេះ​ប៉ុណ្ណោះ តារា​ចម្រៀង ឆាយ វីរៈយុទ្ធ ទើប​បាន​បញ្ចេញ​បទ​ថ្មី​មួយ​បទ​ក្ដៅ​ៗ ដែល​ក្នុង​បទ​ថ្មី​នេះ លោក​បាន​ធ្វើ​ឲ្យ​តារា​រួម​ទ្រនំ សុខ ពិសី ឈឺ​ចាប់​ស្រក់​ទឹក​ភ្នែក​ម៉ាត់ៗ​កម្រ​ឃើញ។

បទ​នេះ មាន​ចំណង​ជើង​ថា "ស្រឡាញ់​អូន​មួយ​ពេល ស្រឡាញ់​គេ​មួយ​ជីវិត"។ ខ្លឹមសារ​នៃ​បទ​នេះ គឺ​កូន​ប្រសា​ថៅកែ​ហាក់ សែ រូប​នេះ មាន​ស្នេហ៍​ជាមួយ​នារី​ជា​ច្រើន​នាក់ ប៉ុន្តែ​ចុង​ក្រោយ​លោក​សម្រេច​ជ្រើស​រើស​យក​នារី​២នាក់ ហើយ សុខ ពិសី គឺ​ម្នាក់​ក្នុង​ចំណោម​នោះ។ បែប​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​តួ​ស្រីដែល​​សម្ដែង​ដោយ កញ្ញា សុខ ពិសី ឈឺ​ចាប់​ក្នុង​ទ្រូង​ហួស​ថ្លែង មាន​តែ​បង្ហូរ​ទឹក​ភ្នែក​សម្រក​សម្រន់​បញ្ហា​ប៉ុណ្ណោះ។

តោះ...ទស្សនា និង​ស្ដាប់​បទ​មនោសញ្ចេតនា​ស្នេហា​ឈឺ​ចាប់​មួយ​នេះ​ទាំង​អស់​គ្នា!!!

អត្ថបទ៖ ទារិកា

មតិយោបល់