• 2018-05-06 03:50:00
  • ជីវិតតារា

បណ្ដា​តារា​ហូលីវូដ​ដែល​និយាយ​ថា​ទេ​ចំពោះ​គ្រឿង​ស្រវឹង

  • 2018-05-06 03:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ធម្មតា​តារា​ល្បីៗ​ជា​ច្រើន​សុទ្ធ​សឹង​តែ​មាន​បញ្ហា​ជា​ច្រើន​កើត​ឡើង​លើ​ខ្លួន​ ដោយ​សារ​តែ​ការ​សេព​គ្រឿង​ស្រវឹង​និង​គ្រឿង​ញៀន​ជាដើម​ ប៉ុន្តែ​តារា​ទាំង​នេះ​បាន​លះ​បង់​ទម្លាប់​មិន​ល្អ​របស់​ខ្លួន​និង​កែប្រែ​ការ​រស់​នៅ​ដោយ​ជៀស​ឆ្ងាយ​ពី​គ្រឿង​ស្រវឹង​វិញ។

១. Brad Pitt

ដោយ​សារ​តែ​បញ្ហា​គ្រឿង​ស្រវឹង​ បាន​ធ្វើ​ឲ្យ Brad បាត់​បង់​គ្រួសារ​​ ដូច្នេះ​ហើយ​ទើប​លោក​សន្យា​ថា​នឹង​មិន​ចង់​រស់​នៅ​ក្នុង​ស្ថាន​ភាព​ស្រវឹង​ទៀត​ទេ។

២. Tyra Bank

Tyra បាន​ប្រកាស​ប្រាប់​ទស្សនាវដ្ដី Forbes ថា​​ "ខ្ញុំ​ពិត​ជា​សំណាង​ណាស់​ដែល​មិន​មាន​ចំណាប់​អារម្មណ៍​ចំពោះ​គ្រឿង​ស្រវឹង​ បន្ទាប់​ពី​ធ្លាប់​ប្រើ​ប្រាស់​កាល​ពី​អាយុ​១២​ឆ្នាំ។

៣. Calvin Harris

ទោះ​បី​ជា​ត្រូវ​ធ្វើ​ការ​នៅ​ក្នុង​ស្ថាន​ភាព​ដែល​ពោរពេញ​ទៅ​ដោយ​គ្រឿង​ស្រវឹង​ក៏​ដោយ Calvin ប្រកែក​មិន​ពិសា​វា​ទេ ព្រោះ​វា​ធ្វើ​ឲ្យ​លោក​ឈឺ​និង​ប៉ះ​ពាល់​ខួរ​ក្បាល​។

៤. Daniel Radcliffe

Daniel បាន​ប្រាប់​សារព័ត៌មាន Telegraph ថា​ខ្ញុំ​កម្រ​គិត​ពី​គ្រឿង​ស្រវឹង​ណាស់​ក្នុង​ជីវិត​របស់​ខ្ញុំ។

៥. Kim Kardashian

ប្អូន​ស្រី​របស់​នាង Khloe បាន​បញ្ជាក់​ប្រាប់​ទស្សនាវដ្ដី Elle កាល​ពី​ឆ្នាំ ២០១៧​ថា Kim មិន​ដែល​ញ៉ាំ​គ្រឿង​ស្រវឹង​អ្វី​ទាំង​អស់​ទោះ​បី​ជា​នាង​កំពុង​តែ​ពពោះ​ឬ​ធម្មតា​ក៏​ដោយ នាង​មិន​ដែល​ប៉ះ​គ្រឿង​ស្រវឹង​នោះ​ទេ។

៦. Zac Efron

Zac Efron ឆ្លង​កាត់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ដើម្បី​ជម្រះ​ចោល​នូវ​ទម្លាប់​ប្រើ​ប្រាស់​គ្រឿង​ញៀន​និង​គ្រឿង​ស្រវឹង​។ ពេល​នេះ​តារា​រូប​នេះ​បាន​និយាយ​ថា​ទេ​ ចំពោះ​គ្រឿង​ស្រវឹង​ ដោយ​បាន​និយាយ​ប្រាប់​ទស្សនាវដ្ដី​ Elle កាល​ពី​ឆ្នាំ ២០១៦​ ថា​ "ពេល​ដែល​អ្នក​អាច​យក​ចេញ​នូវ​របស់​មិន​ល្អ​ពី​ជីវិត វា​នឹង​នាំ​ឲ្យ​អ្នក​នូវ​ផ្លូវ​ទៅ​កាន់​ការ​រីក​ចំរើន"។

៧. Demi Lovato

កាល​ពី​ខែ​មិនា​នេះ Demi បាន​ប្រារព្ធ​ខួប​គម្រប់​៦​ឆ្នាំ​នៃ​ការ​ឈប់​ផឹក​ស្រា​និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​របស់​នាង។

៨. Jennifer Lopez

Jennifer គិត​ថា​គ្រឿង​ស្រវឹង​ធ្វើ​ឲ្យ​ស្បែក​នាង​មិន​ល្អ ដូច្នេះ​ហើយ​ទើប​នាង​មិន​ប្រើប្រាស់​វា។

៩. Elton John

តារា​ចម្រៀង​ជើង​ចាស់​រូប​នេះ​ ធ្លាប់​មាន​ប្រវត្តិ​មិន​ល្អ​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​ការ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​កាល​ពី​ ២៨​ឆ្នាំ​មុន​ ពេល​នេះ​លោក​មិន​ដែល​ប្រើ​ប្រាស់​វា​ឡើយ៕

ប្រភព៖ Zing ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់