• 2018-05-07 23:40:00
  • ជីវិតតារា

កន្លងហួស១០​ឆ្នាំ តួ​រឿង​ "យុទ្ធិសិល្ប៍បងប្អូនទាំង១០" ចំណាស់ណាហើយបច្ចុប្បន្ន?

  • 2018-05-07 23:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែភាពយន្ត​ដែល​ធ្វើ​ឲ្យ​មហាជន​តាមដាន​យ៉ាង​ជក់ចិត្ត​ ពី​មួយ​ភាគ​ ទៅ​មួយ​ភាគ​មាន​ចំណង​ជើង​ថា​ "យុទ្ធិសិល្ប៍​បងប្អូន​ទាំង​ ១០” តែង​ដក់​ជាប់​ក្នុង​អារម្មណ៍​អ្នក​ទស្សនា​។ ពិសេស​ទោះ​បី​កន្លង​ផុត​ទៅ​អស់​រយៈ​ពេល​ជា​យូរ​ ប៉ុន្តែ​រឿង​នេះ​ត្រូវ​បាន​គេ​លើក​យក​មក​ចាក់​បញ្ចាំង​ម្ដង​ហើយៗ​ម្ដង​ទៀត​ជា​រឿយៗ។

“យុទ្ធិសិល្ប៍​បងប្អូន​ទាំង​ ១០” ជា​ខ្សែភាពយន្ត​កំប្លែង​របស់​ទូរទស្សន៍​ហុងកុង​ TVB ដែល​​បាន​បង្ហាញ​ខ្លួន​តាំង​ពី​ឆ្នាំ​ ២០០៧។ រឿង​នេះ​ ផលិត​ឡើង​ដោយ​យក​លំនាំ​តាម​រឿង​ទេវកថា​របស់​ចិន​មាន​ចំណង​ដូចគ្នា​នេះ​ដែរ។ តួ​អង្គ​ដែល​មាន​មុខ​ក្នុង​រឿង​នេះ​ សុទ្ធ​តែ​ជា​តារា​ល្បី​កាល​ពី​ជំនាន់​នោះ។​ ​​ក្នុង​នោះ​មាន​ដូចជា Frankie Lam, Kenix Kwok, Lai Lok Yi, Jack Wu រួម​ទាំង​តារា​ប្រុស​ស្រី​ជា​ច្រើន​រូប​ទៀត។

មក​ទល់​ពេល​នេះ​ មាន​រយៈ​ពេល​ ១១​ឆ្នាំ​ហើយ​ តើ​អ្នក​ទាំង​នោះ​ប្រែ​ប្រួល​មុខមាត់​យ៉ាងណា​ខ្លះ?

១. តារាសម្ដែង​ Frankie Lam និង Kenix Kwok

អ្នកទាំង ២សម្ដែង​ជា​តួ ឪពុកម្ដាយ​របស់កូនៗទាំង ១០។ បច្ចុប្បន្ន Frankie មានអាយុ ៥០ឆ្នាំ រីឯភរិយា​ Kenix អាយុ ៤៧ឆ្នាំ។

២. តារាសម្ដែង​ Lai Lok Yi

ក្នុង​រឿង​នេះ​ Lok Yi សម្ដែង​ជា​ បងទី ១ មានសមត្ថភាពមើលឃើញបាន​ឆ្ងាយបំផុត។ ឆ្នាំ​ថ្មី តារាប្រុសរូបនេះអាយុ ៣៧ឆ្នាំ។

៣. តារាសម្ដែង​ Jason Lam

បងទី ២ (ត្រចៀក​ស្ដាប់​ឮឆ្ងាយ) សម្ដែង​ដោយ​ Jason Lam (បច្ចុប្បន្នអាយុ ៤១ឆ្នាំ)

៤. តារាសម្ដែង Jack Wu

បងទី ៣ (កម្លាំងខ្លាំង) សម្ដែង​ដោយ​ Jack Wu (បច្ចុប្បន្នអាយុ ៤០ឆ្នាំ)

៥. តារាសម្ដែង​ Don Li

បងទី ៤ (ពូកែពត់ខ្លួន) សម្ដែង​ដោយ Don Li (បច្ចុប្បន្នអាយុ ៣៦ឆ្នាំ)។ ក្រៅពិអាជីពជា​តារាសម្ដែង លោកក៏ជា​តារាចម្រៀង និង​ពិធីករ​មួយ​រូបដែរ។

៦. តារាសម្ដែង​ ​Damon Law

បងទី ៥​ (ចេះហោះ) សម្ដែង​ដោយ Damon Law។ បច្ចុប្បន្នលោក​អាយុ ៤១ឆ្នាំ។

៧. តារាសម្ដែង​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​Kwok Cheng

បងទី ៦ (ក្បាលស្ពាន់) សម្ដែងដោយ Kwok Cheng

៨. តារាសម្ដែង​ Mat Yeung

បងទី ៧ (ជើងវែង) សម្ដែងដោយ Mat Yeung។ ឈាន​ចូល​ឆ្នាំ​ថ្មី​ លោក​មាន​អាយុ ៣៧ឆ្នាំ និង​កំពុង​មមាញឹក​ពេញ​ទំហឹង​ក្នុង​ពិភពសិល្បៈ។

៩. តារាសម្ដែង​ Russell Cheung

Russell ត្រូវ​បាន​ជ្រើសឲ្យសម្ដែង​ជា បងទី ៨ (ជំនាញជ្រែកដី) បច្ចុប្បន្នលោក​មានអាយុ ៤១ឆ្នាំ។

១០. តារាសម្ដែង​ Adam Ip

តួបងទី ៩ (មាត់ធំ) សម្ដែងដោយ Adam Ip បច្ចុប្បន្នអាយុ ៣៨ឆ្នាំ។

១១. តារាសម្ដែង​ Jeffrey Wong

អា ១០ (គឺជា​ក្មេងពូកែយំ) សម្ដែងដោយ Jeffrey Wong ដែលសព្វថ្ងៃអាយុ ២៣ឆ្នាំ។

១២. តារាសម្ដែង​ Leila Tong

តួស្រី​ដែល​បងទី១ស្រឡាញ់ នេះបច្ចុប្បន្នអាយុ ៣៦ឆ្នាំ។

១៣. តារាសម្ដែង​ Nancy Wu

នាង សម្ដែងជា​តួ​ នារីដែលបងទី៣ ស្រឡាញ់ ហើយតារាកាក់កប​ក្នុង​វិស័យ​សម្ដែង​នេះបច្ចុប្បន្នអាយុ ៣៦ឆ្នាំហើយ៕

អត្ថបទ៖ យី សុធារី

មតិយោបល់