• 2018-05-07 12:52:42
  • ព័ត៌មាន

បង្ហាញ​ខ្លួន​ក្នុង​កម្មវិធីមួយ Lee Min Ho ទទួល​តម្លៃ​ខ្លួន​ខ្ពស់​កប់ បូក​នឹងការ​ជួល​​យន្តហោះ​មួយ​ឲ្យ​ផ្ដាច់​មុខ​ទៀត

  • 2018-05-07 12:52:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ Lee Min Ho ត្រូវ​បាន​គេ​បង្ហើប​ថា​​មាន​តម្លៃ​ខ្លួន​ខ្ពស់​មិន​ធម្មតា​ ក្នុង​ការ​ទៅ​ចូល​រួម​ក្នុង​មួយ​កម្មវិធី​។

ជាក់ស្ដែង​ ដោយ​គ្រាន់​តែ​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​មួយ​ក្នុង​ទីក្រុង​ហុងកុង​ តារា​សង្ហា​រូប​នេះ​ អាច​រក​បាន​ ៩០០ លាន​វ៉ុន (ប្រមាណ​ជា​ ៧៨៤, ៩៥១​ ដុល្លារ​)។

រឹត​តែ​ពិសេស​ ខាង​កម្មវិធី​ក៏​បាន​ជួល​យន្តហោះ​សម្រាប់​តែ​តារា​សម្ដែង​ Lee Min Ho តែ​ម្នាក់​ឯង​ទៀត​។

អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ ដោយ​គ្រាន់​តែ​មាន​វត្តមាន​បុរស​សង្ហា​ Min Ho ខាង​កម្មវិធី​អាច​រក​ចំណូល​បាន​ដល់​ទៅ​ ១០ ពាន់​លាន​ វ៉ុន (ប្រមាណ​ជា​ ៨,៧២២,៥៧៩​ ដុល្លារ​)។

យ៉ាងណាមិញ​ ខាង​​ក្រុមហ៊ុន​របស់​តារា​សម្ដែង Lee Min Ho មិន​បាន​បង្ហើប​ឲ្យ​ដឹង​ទេ​ថា​ តើ​លោក​ Lee Min Ho ទទួល​តម្លៃ​ខ្លួន​ប៉ុន្មាន​ដែរ​ពី​ក្រុមហ៊ុន​ ពោល​ពួកគេ​គ្រាន់​តែ​ថា​ តម្លៃ​ខ្លួន​របស់​តារា​រូប​នេះ​ពិត​ជា​កប់​ហួស​ពី​ការ​គិត​ស្មាន​របស់​អ្នក​រាល់​គ្នា​៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ ម៉េង សុខហួយ

មតិយោបល់