- 2018-05-08 05:22:25
- ព័ត៌មាន
មកដឹងទឹកប្រាក់តារាមួយចំនួន បរិច្ចាគក្នុងទិវាពិភពលោក កាកបាទក្រហមអឌ្ឍចន្ទក្រហមឆ្នាំនេះ
- 2018-05-08 05:22:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងទឹកប្រាក់តារាមួយចំនួន បរិច្ចាគក្នុងទិវាពិភពលោក កាកបាទក្រហមអឌ្ឍចន្ទក្រហមឆ្នាំនេះ
ចន្លោះមិនឃើញ
សិល្បករខ្មែរជាច្រើនរូបបានបរិច្ចាគថវិកាផ្ទាល់ខ្លួនជួយដល់កាកបាទក្រហមកម្ពុជា ក្នុងទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា លើកទី១៥៥ ដែលបានប្រារព្ធឡើងព្រឹកមិញនេះ ក្រោមអធិបតីភាពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
សិល្បករដែលបានបរិច្ចាគថវិកាដល់កាកបាទក្រហម ទាំងនោះរួមមាន៖
ឧកញ៉ា ឡេង ណាវ៉ាត់ត្រា ថវិកាចំនួន ១០០លានរៀល
លោក ចៅ ចាន់ណារី ថវិកាចំនួន ២លានរៀល
លោក ហេង ឡុង និង អ្នកនាង ចន ច័ន្ទលក្ខិណា ថវិកាចំនួន ២ ០០០ ដុល្លារ
លោក ខេមរៈ សិរីមន្ត ថវិកាចំនួន ១ ០០០ដុល្លារ
លោក ព្រាប សុវត្ថិ ថវិកាចំនួន ៥០០ ដុល្លារ
កញ្ញា ឱក សុគន្ធកញ្ញា ថវិកាចំនួន ៥០០ ដុល្លារ
នាយ ពែកមី ថវិកាចំនួន ២៥០ដុល្លារ
ក្រៅពីនេះក៏នៅមានតារា និងសប្បរសជនជាច្រើនរូបទៀតបានចូលរូមក្នុងកម្មវិធីនេះ ដែលសរុបជាទឹកប្រាក់បាន ប្រមាណ ១៨ 0២៨ ៦៦៨ (១៨លាន ពីរម៉ឺន ប្រាំបីពាន់ ប្រាំមួយរយ ហុកសិបប្រាំបី) ដុល្លារអាមេរិក៕