• 2018-05-08 10:21:12
  • ព័ត៌មាន

ស្ងាត់​ៗ​​ប្អូន​ស្រី​ដ៏​ស្រស់​ស្អាត​ អេនឌី​ ស្បថ​ចូល​ធ្វើ​មេធាវី​បាត់​​

  • 2018-05-08 10:21:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​នេះ​ប្អូន​ស្រី​​ពៅ​ដ៏​ស្រស់​ស្អាត​របស់​ អេនឌី បាន​ស្បថ​ចូល​ធ្វើ​មេធាវី​ហើយ​ ក្រោយ​ពី​​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​ផ្នែក​ច្បាប់​​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច។

អេនឌី ប្អូន​ស្រីពៅ និង​អ្នក​ម្ដាយ​ ថ្ងៃ​ស្បថ​ចូល​ធ្វើ​មេធាវី​ព្រឹកមិញ

​បើ​តាម​​ អេនឌី ត្រូវ​ជា​បង​ប្រុស​ឲ្យ​ដឹង​ថា​ខ្លួន​ពិត​ជា​មាន​មោទនភាព​ខ្លាំង​ណាស់​​ចំពោះ​​​​ប្អូន​ស្រី​ពៅ​​​ដែល​បាន​បញ្ចប់​ការ​សិក្សា​​អនុបណ្ឌិត​ច្បាប់​ដោយ​ជោគ​ជ័យ។ ដូច្នេះ​ក្នុង​នាម​ជា​បង​​ប្រុស​ម្នាក់​លោក​ គ្មាន​ពាក្យ​អ្វី​ក្រៅ​ពី​ជូនពរ​ឲ្យ​ប្អូន​ស្រី​ជោគ​ជ័យ​នៅ​ក្នុង​អាជីព​ជា​មេធាវី​នោះ​ទេ។

លោក​ថា៖​" ប្អូន​ស្រី​ពៅ​ខ្ញុំ​គាត់​មាន​ឈ្មោះ លាវ ដួងសូហ្វី ​អាយុ​ ២៥ឆ្នាំ​ ហើយ​ឥឡូវ​នេះ​គាត់​បាន​សម្រេច​ក្ដី​ស្រមៃ​គាត់​ក្លាយ​ជា​មេធាវី​​ ទាំង​វ័យ​ក្មេង​ហើយ​ ខ្ញុំ​ពិត​ជា​រំភើប​ខ្លាំង​ណាស់​ចំពោះ​ជោគ​ជ័យ​របស់​គាត់"៕​

​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់