• 2018-05-11 03:30:00
  • ភាពយន្ត

ភាពយន្ត​អ្នក​ប្រមាញ់​ពិភព​ផ្សេង​ "The Predator” បញ្ចេញ​ Teaser Trailer ដំបូង (វីដេអូ)

  • 2018-05-11 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិត​កម្ម 20th Century Fox ទើប​តែ​បញ្ចេញ​ Teaser Trailer សម្រាប់​រឿង​ "The Predator” វគ្គ​ថ្មី​ដំបូង​ដែល​ជា​ស្នាដៃ​ដឹក​នាំ​សម្ដែង​របស់​លោក Shane Black ជា​អ្នក​ដឹក​នាំ​រឿង "Iron Man 3”។

ភាពយន្ត​នេះ​និយាយ​ពី​ហេតុការណ៍​នៅ​អំឡុង​ទសវត្ស​ទី​៩០​ពោល​គឺ​ក្នុង​ពេល​រឿង "Predator 2” និង​អំឡុង​ទសវត្ស​ឆ្នាំ​២០១០ "Predator”។ នៅ​ក្នុង Trailer នេះ​យើង​សង្កេត​ឃើញ​យាន​អវកាស​របស់ Alien មួយ​បាន​ធ្លាក់​មក​លើ​ផែន​ដី​ ដោយ​សារ​តែ​ក្មេង​ប្រុស​ម្នាក់​ឈ្មោះ Jacob Tremblay បាន​បញ្ជា​វា​ដោយ​មិន​ដឹង​ខ្លួន។ បន្ទាប់​មក​ទើប​មាន​មនុស្ស​មួយ​ក្រុម​ទៅ​ប្រមើល​មើល​ទីតាំង​ដែល​យាន​ធ្លាក់​​នោះ ហើយ​ក៏​ជួប​ជាមួយ​ហេតុការណ៍​មិន​នឹក​ស្មាន​ដល់។

សាច់​រឿង​នេះ​ត្រូវ​បាន​សិក្សា​តាំង​ពី​ឆ្នាំ ២០១៤ មក​ម្ល៉េះ​ ដោយ​ដំបូង​គិត​ថា​នឹង​ Reboot គឺ​និយាយ​រឿង​រ៉ាវ​ថ្មី​ទាំង​ស្រុង​ ប៉ុន្តែ​ពេល​នេះ​គឺ​បាន​ប្រែក្លាយ​ជា​ Sequel វិញ​ដោយ​រៀប​រាប់​ពី​ហេតុការណ៍​ដែល​បាន​កើត​ឡើង​ពី​វគ្គ​មុន។

ភាពយន្ត​នេះ​នឹង​ចាប់​ដាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី ១៤​ខែ​កញ្ញា​ឆ្នាំ ២០១៨។

ទស្សនា​វីដេអូ​ Trailer ខាង​ក្រោម៖

ប្រភព៖ The Verge ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់