• 2018-05-12 02:28:14
  • ព័ត៌មាន

អុញ​នុះ! អង្គរក្ស Kylie Jenner មិន​បដិសេធ​​ថាលោក​មិនមែនជា​ឪពុក Stormi?

  • 2018-05-12 02:28:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​របស់​តារា​ទូរទស្សន៍ Kylie Jenner បាន​ដាក់​កា​សង្ស័យ​ថា​ប្រហែល​ជា​អង្គរក្ស​របស់​នាង​ដែល​មាន​ឈ្មោះ Tim Chung អាច​ជា​ឪពុក​បង្កើត​របស់ Stormi ជាង Travis Scott ដោយ​សារ​តែ​មុខមាត់​របស់​កូន​ស្រី​នាង​នោះ​គឺ​ដូច​ទៅ​នឹង​អង្គរក្ស​រូប​នេះ​ខ្លាំង។

កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ នៅ​ពេល​ក្រុម​ប៉ូលិស​ក្នុង​ទីក្រុង Los Angeles បាន​សាក​សួរ​លោក Tim Chung ​ជុំវិញ​ពាក្យ​ចចាម​អារ៉ាម​មួយ​នេះ អង្គរក្ស​រូប​នេះ​បាន​ធ្វើ​ឲ្យ​រឿងរ៉ាវ​កាន់​តែ​វឹកវរ​ថែម​ទៀត។

ក្នុង​ពេល​កំពុង​សាក​សួរ​នោះ អង្គរក្ស​រូប​នេះ​មិន​បាន​បដិសេធ​ថា​លោក​មិន​មែន​ជា​ឪពុក​របស់​កូន​ស្រី Kylie Jenner ហើយ​ថែម​ទាំង​សើច​ញញឹម និង​ងក់​ក្បាល ឆ្លើយ​តិច​ៗ​ថា៖ "មិន​អាច​ឆ្លើយ​សំនួរ​នេះ​បាន​ទេ" ដែល​បាន​ធ្វើ​ឲ្យ​រឿង​រ៉ាវ​ទាំង​ប៉ុន្មាន​កាន់​តែ​មាន​ការ​សង្ស័យ​ខ្លាំង​ឡើង​ៗ។

លោក Tim Chung គឺ​ជា​ប៉ូលិស​មួយ​រូប​ដែល​បម្រើ​ការងារ​ជា​អង្គរក្ស​ក្រៅ​ម៉ោង​តែ​ប៉ុណ្ណោះ។ ដូច្នេះ​ហើយ​ លោក​ប្រហែល​ជា​មិន​បាន​ដឹង​ទេ​ថា សកម្មភាព​របៀប​លេង​សើច​របស់​លោក​អំឡុង​ពេល​សាកសួរ​នោះ អាច​នឹង​ធ្វើ​ឲ្យ​ពាក្យ​ចចាម​អារ៉ាម​​បន្ត​កាន់​តែ​ខ្លាំង​ឡើង​នោះទេ៕​

ទស្សនាវីដេអូខាងក្រោម៖

ចុចអាន៖

ប្រភព៖ Dailymail | TMZ ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់