• 2018-05-12 02:59:50
  • ព័ត៌មាន

​មើល​ហើយ​អាណិត ដួង ម៉ានិច ធ្លាក់​ពី​ខ្នង​សេះ​មធ្យម តែ​ខំ​ត្រង់​ចុះ​ខុស​បច្ចេកទេស​នឹង​ហ្មង!

  • 2018-05-12 02:59:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទម្រាំ​បាន​មួយ​ឈុត ក៏​ដូច​ជា​ទម្រាំ​បាន មួយ​រឿង​មក​ចែក​ជូន​ប្រិយមិត្ត​បាន​ទស្សនា សិល្បករ សិល្បការិនី​យើង ប្រឹង​ប្រែង អត់​ធ្មត់​មិន​ធម្មតា។ តួយ៉ាង​ដូច​ករណី​របស់​តារា​សម្ដែង ដួង ម៉ានិច្ច ជា​ឧទាហរណ៍​ស្រាប់។

ក្នុង​វីដេអូ​ខាង​ក្រោម​នេះ គឺ​ជា​ឈុត​ជិះ​សេះ​ចម្បាំង​នៃ​ភាពយន្ត​ខ្មែរ​មួយ​រឿង​មាន​ចំណង​ជើង​ថា "ដែន​ដី​ស្នេហ៍​អាថ៌កំបាំង" ដែល​ទើប​ថត​ចប់​ថ្មី​នៅ​តំបន់​ភ្នំ​ព្រះធាតុ​ក្នុង​ភូមិសាស្ត្រ​របស់​ខេត្ត​កំពង់​ឆ្នាំង។ មួយ​ឈុត​នេះ ទម្រាំ​តែ​សម្ដែង​ត្រូវ តារា​ស្រី ទ្រម​ខ្លួន​មិន​តិច ក្នុង​នោះ មិន​ត្រឹម​ធ្លាក់​ពី​លើ​ខ្នង​សេះ​ទេ ប៉ុន្តែ​ការ​ពី​ចុះ​លើ​ខ្នង​សេះ ខុស​បច្ចេកទេស​នោះ ធ្វើ​ឲ្យ ម៉ានិច ឈឺ​ចាប់​មិន​តិច។

តោះ...ទស្សនា​ការ​សម្ដែង​របស់ ម៉ានិច ទាំង​អស់​គ្នា!!!

អត្ថបទ៖ ទារិកា

មតិយោបល់