• 2018-05-13 05:30:00
  • ព័ត៌មាន

អ្នកគាំទ្រ​ហ៊ោសឹងផ្ទុះឆាក ពេលក្រុម GOT7 ច្រៀងបទថៃ "អចោវអើយ"

  • 2018-05-13 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ចម្រៀង​ K-Pop ដែល​ទទួល​បាន​ការ​គាំទ្រ​ស្ទើរ​ពាសពេញ​តំបន់​អាស៊ី GOT7 បាន​មក​ប្រគំតន្ត្រី​ក្នុង​ប្រទេស​ថៃ ហើយ​បាន​ធ្វើ​អ្នក​គាំទ្រ​ភ្ញាក់​ផ្អើល​បំផុត​ពេល​លើក​យក​បទ​ចម្រៀង​កំពុង​ល្បី​របស់​ថៃ​មក​បកស្រាយ។

កាល​ពី​ថ្ងៃ​ទី​ ១១ ខែ​ឧសភា ឆ្នាំ​ ២០១៨ ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​របស់​ក្រុម​ចម្រៀង​ GOT7 មាន​ឈ្មោះ​ថា "GOT7 2018 WORLD TOUR 'EYES ON YOU' IN BANGKOK” បាន​កេណ្ឌ​អ្នក​គាំទ្រ​ដែល​ភាគ​ច្រើន​ជា​យុវវ័យ​ជាច្រើន​នាក់​មក​ទស្សនា​ក្នុង​ស្តាត​ Impact Muang Thong Thani។

ក្រៅ​ពី​ការសម្ដែង​បទ​ចម្រៀង​របស់​ក្រុម​ហើយ សមាជិក​ទាំង​៧​ រប​ស់​ GOT7 បាន​នាំ​គ្នា​ច្រៀង​បទ​ចម្រៀង​ដែល​កំពុង​ទទួល​បាន​ការ​គាំទ្រ​មាន​ចំណងជើង​ថា "អចោវអើយ” របស់​តារា​ចម្រៀង​ Pete Pol ពីក្នុងរឿង "បុព្វេសន្និវាស”។

គ្រាន់​តែ​ឮសូរ​ភ្លេង​បើក​ក្បាល​ភ្លាម​ ម្នាក់ៗ​ហ៊ោ​កញ្ជ្រៀវ​ពេញ​ស្តាត​ ពិសេស​មិនស្មាន​ថា​ក្រៅ​ពី​ BamBam ដែល​ជា​សមាជិក​ជនជាតិ​ថៃ តារា​ចម្រៀង​ផ្សេង​ទៀត​ក្នុង​ក្រុម​ក៏​អាច​បកស្រាយ​បទ​នេះ​ជា​ភាសា​ថៃ​បាន​ដែរ៕

ទស្សនាដូចខាងក្រោម៖

ប្រភព៖ khaosod ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់