• 2018-05-13 07:20:08
  • ជីវិតតារា

មក​ស្គាល់​កូន​ប្រុស​ដ៏​ស្រស់​សង្ហា​​ ហ្វៃ សំអាង​ កំពុង​សិក្សា​នៅ​ក្រៅ​ប្រទេស

  • 2018-05-13 07:20:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​ជា​រឿង​មួយ​នឹក​ស្មាន​មិន​ដល់​​ដែល​ផលិតករ​ល្បី​ឈ្មោះ​លោក ហ្វៃ សំអាង មាន​កូន​ប្រុស​រូប​ស្រស់​សង្ហា​ដល់​ទៅ​ ២នាក់​កំពុង​តែ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ នៅ​ប្រទេស​អូស្ត្រាលី។

ឆ្វេង​កូន​ទី២ សំអាង ដួងសិទ្ធិ ស្ដាំ​កូន​ទី៣ សំអាង ដួងចិត្ត

បើ​តាម​​ ហ្វៃ សំអាង​ ឲ្យ​ដឹង​ថា លោក​មាន​កូន​ចំនួន​ ៤នាក់​ ប្រុស​៣ ស្រី​១ ។ កូន​ទី​១ ឈ្មោះ សំអាង ដួងចិត្ត អាយុ​ ១៩ឆ្នាំ​ កំពុង​តែ​សិក្សា​ឆ្នាំ​ទី២​ នៅ​មហាវិទ្យាល័យ​ ផ្នែក​វេជ្ជបណ្ឌិត​ នៅ​ប្រទេស​អូស្ត្រាលី។​ ចំណែក​ឯ​កូន​ ទី២ មាន​ឈ្មោះ​ សំអាង ដួងសិទ្ធិ មាន​អាយុ​ ១៨ឆ្នាំ កំពុង​តែ​សិក្សា​ឆ្នាំ​ទី១ នៃ​មហា​វិទ្យាល័យ​ ផ្នែក​​វេជ្ជបណ្ឌិត​​​ជាមួយ​បង​ប្រុស។

ងាក​មក​ចាប់​អារម្មណ៍​កូន​ភ្លោះ​​​របស់​​លោក ហ្វៃ សំអាង វិញ​កូន​​ស្រី​ទី​៣​ ​ឈ្មោះ​ សំអាង មូលីហង្សា អាយុ​ ៦ឆ្នាំ។ រីឯ​កូន​ ទី៤​ ប្រុស​ឈ្មោះ សំអាង ដួងសក្តិ​ អាយុ​ ៦ឆ្នាំ​ដូច​គ្នា​ ហើយ​ពេល​នេះ​កូន​ភ្លោះ​ទាំង​ពីរ​កំពុង​តែ​រៀន​ថ្នាក់​ទី១ នៅ​សាលា​ ហ្វូត​ព្រីន។

សំអាង ដួងសិទ្ធិ

លោក​ថា​៖​" ក្នុង​ចំណោម​កូន​ប្រុស​ ខ្ញុំ​ទាំង​​៤ នាក់​ហ្នឹង​កូន​ប្រុស​ទី​២ខ្ញុំ​ សំអាង ដួងសិទ្ធិ ធ្លាប់​បាន​ថត​រឿង"មន្ត​មាយា​" អំឡុង​ពេល​រូប​គេ​​មាន​អាយុ​ ៤ ឆ្នាំ និង​១រឿង​ទៀត​"ពិស​​ស្នេហ៍" ថត​នៅ​អាយុ​ ៨ឆ្នាំ និយាយ​ទៅ​គាត់​មាន​ដុង​សិល្បៈ​តាំង​ពី​តូច​ដែរ​"៕

សំអាង ដួងចិត្ត និង សំអាង ដួងសិទ្ធ ជាមួយ​ប្អូន​ប្រុស​ស្រី​ភ្លោះ
សំអាង ដួងសិទ្ធិ កាល​នៅ​ពីតូច ពេល​ថត​រឿង

អត្ថបទ៖ ឆុង ស៊ីណាន

រូប​ថត៖ផ្ដល់​សិទ្ធដោយ ហ្វៃ សំអាង

មតិយោបល់