• 2018-05-14 03:50:00
  • ព័ត៌មាន

Bella ឈរញញឹមពព្រាយ ពេល​ GOT7 ច្រៀងបទក្នុងរឿងខ្លួនសម្ដែង

  • 2018-05-14 03:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័ត៌មាន​ថ្មី​មួយ​ទៀត​របស់​តារាសម្ដែង​ កំពុង​ទទួលបាន​ការ​គាំទ្រ​ពេញ​ប្រទេស​ថៃ Bella Ranee ដែល​ត្រូវ​បណ្ដាញ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ចុះ​ផ្សាយ​ព្រាត ទាក់ទង​នឹង​វត្តមាន​ចូលរួម​ក្នុង​ការ​ប្រគំតន្ត្រី​របស់​ក្រុម​តារាកូរ៉េ​ GOT7។

កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ​ Bella បាន​ទៅ​ចូលរួម​ទស្សនា​ការ​ប្រគំតន្ត្រី​ថ្ងៃចុងក្រោយរបស់​ក្រុម​ចម្រៀង​ K-Pop GOT7 ដែល​បាន​មក​សម្ដែង​ក្នុង​ប្រទេស​។ គ្រប់​គ្នា​ដែល​បាន​ទៅ​ចូលរួម​ទស្សនា​ការ​ប្រគំតន្ត្រី​នោះ​ពិត​ជា​មាន​រីករាយ​ប្លែក​ ពិសេស​ពេល​បាន​ឃើញ​ក្រុម​ចម្រៀង K-Pop នេះ​ច្រៀង​បទ​ចម្រៀង​របស់​រឿង​ "បុព្វេសន្និវាស” មាន​ចំណងជើង​ថា​ "អចោវអើយ” ។

អ្វី​ដែល​កាន់​តែ​ភ្ញាក់​ផ្អើល​ ក្នុង​ចំណោម​អ្នក​គាំទ្រដែល​ទៅ​ចូលរួម​ថ្ងៃ​ចុង​ក្រោយ (ថ្ងៃទី​ ១៣ ខែឧសភា) ក៏​មាន​ Bella ម្នាក់​ដែរ។ ខណៈ​ដល់​ពេល​ GOT7 ច្រៀង​បទ​ចម្រៀង​ក្នុង​រឿង​ដែល​ខ្លួន​សម្ដែង​ Bella ឈរ​ញញឹម​ជាប់​ ហាក់​បង្កប់​អារម្មណ៍​ពេញ​ចិត្ត​ជា​ប្រាកដ។

វីដេអូ​របស់​នោះ​ ត្រូវ​បាន​បង្ហោះ​ដោយ​នាង​ផ្ទាល់​លើ គណនី Instagram កាល​ពី​យប់​មិញ។ ពេល​ឃើញភ្លាម BamBam ដែល​ជា​សមាជិក​ជនជាតិ​ថៃ​របស់ GOT7 ក៏​បាន​ចូលខមមិន​អរគុណ​ចំពោះ​វត្តមាន​របស់​តារា​ស្រី​រូប​នេះក្នុងព្រឹត្តិការណ៍​ប្រគំតន្ត្រីរបស់ក្រុមខ្លួន៕

ទិដ្ឋភាពយ៉ាងណាសូមទស្សនាដូចតទៅ៖

ប្រភព៖ tvpoolonline ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់