• 2018-05-15 09:05:00
  • ព័ត៌មាន

Ryan Reynold សុខ​ៗ​មក​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី Mask Singer កូរ៉េ​ផ្អើល​អ្នក​គាំទ្រ​ពេញ​ហ្នឹង!

  • 2018-05-15 09:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង Ryan Reynold ដែល​ជា​តារា​ល្បី​ឈ្មោះ​ចំពោះ​ការ​សម្ដែង​ជា​តួអង្គ​ Deadpool សុខ​ៗ​ស្រាប់​តែ​មក​បង្ហាញ​ខ្លួន​នៅ​ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ​នៅ​ប្រទេស​កូរ៉េ​គឺ​កម្មវិធី "King of Mask Singer។

នៅ​ក្នុង​ឱកាស​នោះ Ryan បាន​បង្ហាញ​ខ្លួន​ដោយ​ពាក់​ស្រោម​មុខ​ និង​ច្រៀង​បទ​ "Tomorrow” ដែល​ដក​ស្រង់​ចេញ​ពី​ភាពយន្ត​បែប​តន្ត្រី "Annie”។

ជា​ធម្មតា​ក្នុង​កម្មវិធី​គឺ​តម្រូវ​ឲ្យ​តារា​ល្បីៗ​ច្រៀង​ឲ្យ​បាន​ល្អ​ ដោយ​បិត​មុខ​ជិត​​​ដើម្បី​កុំ​ឲ្យ​អ្នក​ទស្សនា​នៅ​ទី​នោះ​ដឹង​ថា​ជា​អ្នក​ណា​ឲ្យ​ពិត​ប្រាកដ។ ការ​បង្ហាញ​ខ្លួន​របស់​ Ryan បាន​ធ្វើ​ឲ្យ​ទស្សនិកជន​នៅ​ទី​នោះ​ភ្ញាក់​ផ្អើល​មិន​ធម្មតា។

ពេល​លោក​បាន​ដោះ​ស្រោម​មុខ​ចេញ​ Ryan និយាយ​ដោយ​កំប្លែង​ថា "ឲ្យ​ខ្ញុំ​សុំ​ទោស​ចំពោះ​បទ​ចម្រៀង​នេះ។" ព្រោះ​គិត​ថា​ខ្លួន​ច្រៀង​មិន​សូវ​បាន​ល្អ ប៉ុន្តែ​អ្នក​ទស្សនា​នៅ​ទី​នោះ​ដូច​ជា​មិន​ខ្វល់​ពី​សំឡេង​​របស់​លោក​នោះ​ឡើយ។

តារា​រូប​នេះ​បាន​មក​ដល់​ប្រទេស​កូរ៉េ​ដើម្បី​ធ្វើ​ការ​ផ្សព្វផ្សាយ​ភាពយន្ត​ថ្មី "Deadpool 2” របស់​ខ្លួន​ជាមួយ​ដៃ​គូ​សម្ដែង Kiwi Julian Dennison ហើយ​ក៏​ឆ្លៀត​ពេល​មក​ចូល​រួម​កម្មវិធី​នេះ​បង្ក​ឲ្យ​មាន​ភាព​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ដល់​អ្នក​គាំទ្រ។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ប្រភព៖ stuff ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់