- 2018-05-16 04:57:58
- ស្ទីលតារា
តារាកូរ៉េទាំងនេះមានសម្រស់ប្លែកយ៉ាងណាពេលទុកសក់វែង និងកាត់សក់ខ្លី?
- 2018-05-16 04:57:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាកូរ៉េទាំងនេះមានសម្រស់ប្លែកយ៉ាងណាពេលទុកសក់វែង និងកាត់សក់ខ្លី?
ចន្លោះមិនឃើញ
ប្រាកដណាស់ ការប្ដូរម៉ូតសក់ពិតជាអាចធ្វើឲ្យមនុស្សម្នាក់ផ្លាស់ប្ដូរសម្រស់បាន។ ឧទាហរណ៍ ដូចតារាប្រុសកូរ៉េខាងក្រោមនេះ សុទ្ធតែមានភាពខុសប្លែកខ្លាំង ពេលទុកសក់ឲ្យវែង។
ភាពស្រស់សង្ហារបស់ពួកគេទាំងនោះ សុទ្ធតែទទួលបានការចាប់អារម្មណ៍ និងមាននារីលង់ស្នេហ៍គ្រប់គ្នានៅពេលកាត់សក់ខ្លីធម្មតា ប៉ុន្តែកាន់តែធ្វើឲ្យម្នាក់ៗប្លែកភ្នែក ដោយសារមន្តស្នេហ៍ អំឡុងពេលពួកគេទុកសក់វែង មិនខ្ចីកាត់។
១. តារាសម្ដែង Won Bin
តារាប្រុសរូបនេះ គឺជាតារាដែលមានសម្រស់ស្រស់សង្ហាជាងគេក្នុងប្រទេសកូរ៉េ។ ប៉ុន្តែសម្រស់របស់លោកកាន់តែប្រែប្រួល ពេលសក់កាន់តែវែង។ ថ្វីត្បិតមុខមាត់នៅតែសង្ហា តែពេលទុកសក់វែង និងវែកសក់ សៀតត្រចៀក បែរជាមានអ្នកខ្លះលាន់មាត់ថា មុខលោកដូចស្រីទៅវិញ។
២. តារាសម្ដែង Kang Dong Won
បន្ទាប់ពី Won Bin ប្រុសស្អាត Dong Won ក៏ទាក់ចិត្តស្រីៗមិនស្ទើរដែរ ទាំងមុខមាត់ និងសមត្ថភាពសម្ដែង។ បច្ចុប្បន្ន លោកកាត់សក់ខ្លីធម្មតាទេ ប៉ុន្តែកាលពីមុន ក៏ធ្លាប់ទុកសក់វែងដែរ ហើយនារីៗជាច្រើនសុទ្ធតែនិយាយថា មុខមាត់លោកប្លែកខ្លាំងណាស់ពេលនោះ។
៣. តារាសម្ដែង Hyun Bin
លោកជាប្រភេទបុរសដែលនារីជាច្រើនក្នុងប្រទេសកូរ៉េប្រាថ្នាជាគូ ដោយសារអត្តចរិតបូករួមនឹងភាពស្រស់សង្ហា។ សក់ខ្លី បានធ្វើឲ្យ Hyun Bin ក្លាយជាសុភាពបុរសមានសម្រស់សង្ហាឥតខ្ចោះក្នុងភ្នែកស្រីៗ។
លុះដល់ពេលតារាប្រុសរូបនេះទុកឲ្យនៅវែង គ្រប់គ្នាកាន់តែពេញចិត្ត និងខ្លះនាំគ្នាលាន់មាត់ថា វាបានធ្វើឲ្យក្លាយជាបុរសសម្បូរផ្អែមល្ហែមម្នាក់ទៀតផង។
៤. តារាសម្ដែង Kim Bum
ពេលកាត់សក់ខ្លីធម្មតា Kim Bum សង្ហាមួយបែប ប៉ុន្តែពេលទុកសក់វែងលោកក៏មិនប្លែកអ្វីពេលដែរ ប៉ុន្តែគ្រាន់តែរំលេចនូវភាពចាស់ទុំជាងមុន។
៥. តារាសម្ដែង Jang Geun Suk
ចំណែក Geun Suk វិញសង្ហាបំផុតពេលទុកសក់វែង។ ក្រៅពីនេះលោកក៏តែងអ៊ុតសក់ឲ្យរួចបន្ដិចបន្តួចដែរ ដើម្បីលើកសម្រស់ថែមមួយកម្រិត។ តាមរយៈស្ទីលសក់វែងនេះដែរ Geun Suk ក៏កាន់តែមានមន្តស្នេហ៍ជាងពេលលោកកាត់សក់ខ្លី។
៦. តារាចម្រៀង Taecyeon (ក្រុម 2PM)
ជារឿយៗ គេតែងសង្កេតឃើញថា Taecyeon តែងទុកសក់ខ្លីៗ ហើយវាពិតជាស័ក្ដិសមឥតខ្ចោះសម្រាប់ទម្រង់មុខលោក។ ប៉ុន្តែមានម្ដង តារាប្រុសរូបនេះទុកសក់វែង ទោះបីជាប្លែក ប៉ុន្តែសក់វែងនេះមិនសូវជាស៊ីនឹងមុខលោកទេ។
៧. តារាសម្ដែង Park Bo Gum
បុរសម្នាក់ដែលតែងទទួលបានក្ដីស្រឡាញ់ពីអ្នកគាំទ្រជាច្រើននេះ ជាតារាដែលចេះឱនលំទោន និងស្រស់សង្ហាគួរជាទីប្រាថ្នារបស់នារីៗ។ បច្ចុប្បន្ននេះ Bo Geum ទុកសក់វែង ខុសប្លែកពីមុន ជាហេតុធ្វើឲ្យមន្តស្នេហ៍លោកលេចធ្លោម្យ៉ាងដែរ៕