- 2018-05-16 08:42:02
- ភាពយន្ត
កូនខ្មែរម្នាក់នេះ នាំយកភាពយន្តរបស់ខ្លួនទៅដល់មហោស្រពភាពយន្ត Cannes ប្រទេសបារាំង
- 2018-05-16 08:42:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូនខ្មែរម្នាក់នេះ នាំយកភាពយន្តរបស់ខ្លួនទៅដល់មហោស្រពភាពយន្ត Cannes ប្រទេសបារាំង
ចន្លោះមិនឃើញ
លោក នាង កាវិច ផលិតករ និងអ្នកដឹកនាំរឿងខ្មែរម្នាក់ បាននាំយកភាពយន្តរបស់ខ្លួនដែលបានថតនៅភ្នំពេញ និងគម្រោងផលិតភាពយន្តទៅផ្សព្វផ្សាយដល់ប្រទេសបារាំង ក្នុងមហោស្រពអន្តរជាតិ Cannes លើកទី ៧១ ពីថ្ងៃទី ៨ ខែឧសភា នេះដល់ថ្ងៃទី ១៩ ឆ្នាំ២០១៨នេះ។
ផលិតករវ័យក្មេងរូបនេះ បាននាំយកភាពយន្តរឿងបែបឯកសារ ដែលមានចំណងជើងថា «Last Night I Saw You Smiling» និងរឿង «White Building» ដែលកំពុងស្ថិតក្នុងការវិវត្តឱ្យក្លាយជាភាពយន្តឯកសារខ្នាតធំមួយ។ លោក នាង ការិច ធ្លាប់ជាអ្នកនាំងរឿងមួយចំនួនទៀតដែលមានចំណងថា «កង់បី» និងរឿង «លាហើយភ្នំពេញ» ដែលជារឿងធ្លាប់ជាប់ពានរង្វាន់ជាច្រើនដងពីមហោស្រពជាតិ និងបរទេស។
លោក នាង កាវិច មានឱកាសបង្ហាញភាពយន្តរបស់ខ្លួន ក៏ដូចជាតំណាងឱ្យប្រទេសខ្មែរលើកម្រាលព្រំក្រហមមហោស្រពភាពយន្ត Cannes ធ្វើឱ្យលោក កាវិច យល់ថា តម្លៃនៃការផលិតភាពយន្តគឺជាតម្លៃជាតិសាសន៍ និងជាព័ត៌មានសម្រាប់អនាគតកាល ដែលបង្ហាញតាមរយៈរូបភាពមានចលនា និងសំឡេងនៃខ្សែរឿង។ ក្នុងឱកាសដ៏កម្រនេះ កាវិច ក៏មានអាទិភាពជួបផ្ទាល់ជាមួយអ្នកផលិតភាពយន្ត អ្នកដឹកនាំរឿងនៅជុំវិញពិភពលោកហើយក៏មានឱកាសស្វែងរកជំនួយ ក៏ដូចជាការគាំទ្រលើការផលិតភាពយន្តរបស់ខ្លួន និងបង្អូតប្រាប់ពីទិសដៅថតភាពយន្តក្នុងប្រទេសកម្ពុជាផងដែរ។
មហោស្រព Cannes តែងតែប្រារព្ធជារៀងរាល់ឆ្នាំនៅទីក្រុង Cannes ប្រទេសបារាំង ដែលជាពិធីបង្ហាញស្នាដៃភាពយន្តលំដាប់ថ្នាក់អន្តរជាតិមួយរបស់ពិភពលោក។ វាកម្មវីធីផ្សព្វផ្សាយពីភាពយន្ត ដែលមានបង្ហាញភាពយន្ត និងអ្នកផលិតភាពយន្តលំដាប់ពិភពលោក អ្នកដឹកនាំរឿង តារាសម្ដែងភាពយន្តល្បីៗប្រចាំប្រទេស ដែលជាប់ឈ្មោះតាមរយៈភាពយន្តរបស់ខ្លួន។ ក្នុងនោះក៏មានផលិតករខ្មែរ មួយចំនួនរូបមកហើយដែលធ្លាប់ចូលរួមក្នុងមហោស្រពនេះដូចជាលោក ប៉ាន់ រិទ្ធី លោក ជូ ដាវី ជាដើម តែម្ដងនេះលោកនាង កាវិច ជាផលិតករភាពយន្តមិនដែលរស់នៅបរទេសសោះ តែអាចផលិតភាពយន្ត បែបសិល្បៈម្នាក់នេះ មានឱកាសនាំយកភាពយន្តរបស់ខ្លួនទៅផ្សព្វផ្សាយនៅ Cannes បាន៕