• 2018-05-17 00:25:00
  • ស្ទីលតារា

អ្នក​សិល្បៈ​ផ្អើល​នឹង​ទម្រង់​មុខ​V​ របស់​​ស្រីតុ​ ​តែ​តាម​ពិត​ដោយ​សារ​បែប​នេះ​សោះ

  • 2018-05-17 00:25:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

​ទម្រង់​​មុខ​របស់​អ្នក​នាង​ សុខ​ ច័ន្ទ​ធីតា​ ហៅ​កា​តុ ​ចេញ​ជា​ទម្រង់​​អក្សរ V​​​​​ យ៉ាង​ស្អាត​ប្លែក​ រហូត​​​​មិត្ត​ភ័ក្កិ​សិល្បៈ​ជា​ច្រើន​បាន​សួ​រ​អ្នក​នាង​ថា​​ បាន​ទៅ​វះ​​កាត់​កែ​សម្ផស្ស​លើ​ទម្រង់​មុខ​ ឬ​យ៉ាង​ណា។ ​

​និយាយ​ដល់​រឿង​នេះ​ តារា​កំប្លែង​កូន​មួយ​ប្រាប់​ថា មិន​បាន​វះ​កាត់​អ្វី​នោះ​ទេ តែ​ដោយសារ​តែ​អ្នក​នាង​តែង​ហាត់​ប្រាណ​ជា​ប្រចាំ​នាំឲ្យ​រំញ័រ​​សាច់​ដុំ​លើ​ផ្ទៃ​មុខ​ហើយ​ស្រក​ជាតិ​ខ្លាញ់ ​ទើប​ធ្វើ​ឲ្យ​មុខ​តូច​ជាង​មុន។ អ្នក​នាង​ថា ​មាន​មិត្ត​ភ័ក្កិ​​ខ្លះ​យល់​ច្រ​ឡំថា អ្នក​នាង​ប្រហែល​ទៅ​ធ្វើ​មុខ​ V ​ តែ​តាម​ពិត ​គឺ​អត់​ទេ​។

តិច​និក​ងាយ​ៗ​របស់​អ្នក​ម្ដាយ​កូ​ន​មួយ​រូប​នេះ​ គឺ​ហាត់​ប្រាណ​រាល់​ថ្ងៃ​ ដោយ​ហាត់​យូ​ហ្គា​កន្លះ​ម៉ោង រត់​កន្លះ​ម៉ោង។ លើស​ពី​នេះ​ម្ចាស់​បទ "​រាំ​ជាន់​អាចម៍​គោ" បង្ហើប​ថា មិន​ប្រើ​ថ្នាំ​សម្រក​ទម្ងន់​នោះ​ឡើយ​ ព្រោះ​ខ្លាច​ប៉ះ​ពាល់​សុខភាព។

​​​ “​និយាយ​រួម​ទៅ អូន​មើល​អ្នក​កីឡា អ្នក​ទាត់​បាល់ អ្នក​រត់​កីឡា​អី គាត់​រត់​ច្រើន។ ពេល​គាត់​រត់​ច្រើន ក្នុង​មុខ​របស់​គាត់​អត់​មាន​ខ្លាញ់​ទេ​ ដោយសារ​រត់​ច្រើន​វា​ធ្វើ​ឲ្យ​រំញ័រ​ស្បែក​មុខ​យើង ធ្វើ​ឲ្យ​មុខ​យើង​ប្រែ​ជា​តូច"។ អ្នក​នាង​ កា​តុ​បន្ថែម​៕

ស្រីតុ និងស្វាមី

​​

អត្ថបទ៖ លឹម សុនា

មតិយោបល់